ភ្នំពេញ៖ ក្រមុំស្រអែមស្រស់កញ្ញា សុភ័ក្រ កុសុម៉ា កំពុងមានហាងឆេងខ្ពស់ខ្លាំងមិនធម្មតា ជាមួយអាជីពជាពិធីការិនី ដែលអាចធ្វើឲ្យទស្សនិកជន ទប់សំណើចមិនជាប់រាល់ពេលទស្សនាការសម្ដែងរបស់នាងម្ដងៗ។

ដោយឡែក ចំពោះស្ទីលតុបតែងខ្លួន របស់តារាពហុជំនាញរូបនេះវិញ អាចនិយាយបានថានាងមានស្ទីលថ្មីប្លែកៗ មិនចាញ់តារាស្រីល្បីៗ លំដាប់ជួរមុខដទៃទៀតឡើយ។

ហើយថ្មីៗនេះ កុសុម៉ា ក៏បានចំណាយពេលនាំ អ្នកម្ដាយជាទីស្រលាញ់ដើរកម្សាន្តដល់ប្រទេសថៃ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ក្រមុំរូបស្រស់នេះ ក៏ឆ្លៀតបង្អួតសម្រស់ក្នុងឈុតសម្លៀកបំពាក់ជាច្រើន ម៉ូតនាអំឡុងពេលដើរលេង ដែលស្ទីលតែងខ្លួននីមួយៗសុទ្ធតែស្អាតៗ សាកសមនឹងរូបរាងកញ្ញាខ្លាំងតែម្ដង។

តួយ៉ាងរូបភាពទាំងនេះធ្វើឲ្យប្រិយមិត្ត មិត្តអ្នកគាំទ្រ កាន់តែដឹងច្បាស់ថា ក្រៅពីមានថ្វីមាត់ កញ្ញា កុសុម៉ា ក៏មានថ្វីដៃតុបតែងខ្លួន បានយ៉ាងស្ទាត់ជំនាញដែរ ពិតជាគួរឲ្យសរសើរណាស់៕

ខាងក្រោមនេះ ជាស្ទីលដើរលេងក្រៅប្រទេសរបស់ សុភ័ក្រ កុសុម៉ា៖

សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា