ភ្នំពេញ៖ ពិធីការិនី ចាន់ កែវនិមល កំពុងមានឈ្មោះបោះសម្លេងខ្លាំង នារយៈពេលចុងក្រោយនេះ ជាពិសេស អ្នកនាងតែងបង្ហាញមុខ ក្នុងកម្មវិធីធំៗជាច្រើន របស់ទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស ដែលជាទ្រនំចាស់ឆ្នាំរបស់ខ្លួន។

យ៉ាងណាមិញ បើទោះបីជាមានការងាររវល់ច្រើនយ៉ាងណាក៏អ្នកនាង មិនដែលភ្លេចក្រុមគ្រួសាររបស់ខ្លួនដែរ ដោយកាលពីយប់មិញនេះ អ្នកនាង ចាន់ កែវនិមល ក៏បានបង្ហោះរូបភាពជាមួយគ្រួសារលើបណ្ដាញសង្គម ឲ្យឃើញពីស្នាមញញឹមស្រស់ ដើម្បីអបអរថ្ងៃកំណើតរបស់ខ្លួន។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ ស្វាមីអ្នកនាងក៏បានជូនជាកាដូបាច់ផ្កាយ៉ាងធំ អមនឹងស្នាមថើបយ៉ាងផ្អែមល្ហែម ឃើញគួរឲ្យច្រណែនតែម្ដង។

រូបភាពទាំងនេះបង្ហាញច្បាស់ណាស់ថា បើជាមានវ័យជ្រេបន្តិចមែន ប៉ុន្តែពិធីការិនីរូបនេះនៅតែមានភាពផ្អែមល្ហែមជាមួយស្វាមី មិនចាញ់គូស្វាមីភរិយា ដែលទើបតែរៀបការថ្មីថ្មោងនោះទេ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ចាន់និមល