ភ្នំពេញ៖ ជាការពិតណាស់ មិនថាតារាឬមនុស្សធម្មតា ពិតជាគ្មានអ្នកណាម្នាក់ចង់បាត់បង់មនុស្សជាទីស្រលាញ់ ដែលជាសមាជិកដ៏ស្និទ្ធស្នាលក្នុងរង្វង់គ្រួសារខ្លួននោះទេ។ ប៉ុន្តែរឿងទាំងនេះ ជាច្បាប់ធម្មជាតិទោះចង់ឬមិនចង់ ក៏គ្រប់គ្នាមិនអាចឃាត់ហេតុការណ៍បែបនេះ មិនឲ្យកើតឡើងបានដែរ។

ជាក់ស្ដែង គ្រាន់តែបើកទំព័រដើមខែថ្មីសោះ តារាប្រុសស្រីទាំងនេះ បែរជាជួបទុក្ខធំដោយត្រូវបានបាត់បង់មនុស្សសំខាន់បន្តបណ្ដាក់គ្នាតែម្ដង។ ដោយក្នុងនោះរួមមាន លោក សាន ផានិត វាជាដំណឹងមួយដែលគួរឲ្យសោកស្តាយ ដែលតារាចម្រៀងប្រុសរូបនេះ ត្រូវបាត់បង់ម្តាយបង្កើតកាលពីថ្ងៃទី៣ នាដើមខែមិថុនានេះ។

សពម្ដាយ សាន ផានិត

ហើយមិនបានយូរប៉ុន្មានផង ស្រាប់តែតារាចម្រៀងស្រីប្រចាំផលិតកម្មថោន កញ្ញា ឈិត សុវណ្ណបញ្ញា ក៏ជួបទុក្ខមិនខុសពីលោក សាន ផានិត ដោយលោកយាយជាទីស្រលាញ់បានចាកចេញពីនាងគ្មានថ្ងៃត្រឡប់ឡើយ។

ឈិត សុវណ្ណបញ្ញា

ដោយឡែកលោក បូទី ដែលជាតារាចម្រៀងនិងជាអ្នកនិពន្ធល្បីឈ្មោះក្នុងផលិតកម្មសាន់ដេ ក៏ពិបាកចិត្តមិនស្ទើរក្រោយពីជីដូនតែម្នាក់បានទទួលមរណភាព យ៉ាងឆាប់រហ័ស ធ្វើឲ្យលោកសោកស្ដាយជាខ្លាំង។

បូទី និងលោកយាយ

ក្នុងនោះសូម្បីតែតារារះថ្មីវ័យក្មេងប្អូនប្រុស ឡុង លីគ័ង្គ ក៏មានទុក្ខធ្ងន់មិនខុសពីរៀមច្បងសិល្បៈ ដោយប៉ុន្មានថ្ងៃមុននេះប្អូនប្រុស បានបាត់បង់លោកតា ធ្វើឲ្យប្អូនឈឺចាប់គ្មានពាក្យថ្លែង។

ប្អូនប្រុស ឡុង លីគ័ង្គ

អ្វីដែលធ្វើឲ្យទស្សនិកជន ពិសេសប្រិយមិត្ត ដែលនិយមស្រលាញ់ការតែងនិពន្ធ កើតទុក្ខខ្លាំងដែរនោះ គឺលោកស្រី អ៊ុំ សុផានី​ បានទទួលមរណភាព ជារឿងដែលគ្រប់គ្នាមិននឹកស្មានដល់ថាត្រូវបាត់បង់ អ្នកនិពន្ធឆ្នើម យ៉ាងតក់ក្រហល់បែបនេះសោះ៕

លោកស្រី អ៊ុំ សុផានី​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិត សុវណ្ណបញ្ញា