ភ្នំពេញ៖ បើគិតមកទល់ពេលនេះ កំពូលតារាចម្រៀងប្រុស លោក ព្រាប សុវត្ថិ បាន​ឈានជើង ដើរក្នុងវិស័យសិល្បៈយូរឆ្នាំមកហើយ តែបើងាកមើលប្រជាប្រិយភាព គឺមិនបានអន់ថយនោះឡើយ បើទោះបីមាន រលកក្រោយមកជា បន្តបន្ទាប់ក៏ដោយ។

ជាក់ស្តែង ក្រៅពីអាជីពតារាចម្រៀង រូបលោក មានការងារ និងមុខជំនួញមួយចំនួនទៀត ដែលប្រិយមិត្តមិនដែលបានដឹង។ ដោយតាមការពិតទៅ តារារូបនេះ មានមុខរបរ ផ្សេងៗ តែរូបលោក មិនដែលទៅបង្ហោះ ឬប្រាប់គេឲ្យបានដឹងនោះឡើយ។

ចង់ដឹងថា រូបលោក មានមុខរបរអ្វី ក្រៅពីសិល្បៈ តោះមកតាមដានជាមួយនឹងខ្មែរឡូតទាំងអស់គ្នា៖

១) ហាងកាត់សក់៖ ចំពោះហាងកាត់សក់មួយនេះ រូបលោក បានបើកក្បែរផ្ទះរបស់លោកផ្ទាល់តែម្តង ដោយមិនបានអស់ថ្លៃឈ្នួល ជួលទីកន្លែង និងផ្ទះគេ នោះទេ។ អ្វីដែលចាប់អារម្មណ៍ ហាងរបស់លោក បានរៀបចំ បែបជាខ្មែរ ជាមួយនឹងការដេគ័រគ្រប់យ៉ាង នៅក្នុងហាង។ គួរបញ្ជាក់ផងដែរថា ហាងរបស់លោក បានបើកជាយូរមកហើយ តែរូបលោក មិនដែលបង្ហាញនៅក្នុងបណ្តាញសង្គមថា លោក បើកហាងកាត់សក់នោះទេ។ 

ហាងកាត់សក់របស់ ព្រាប សុវត្ថិ
ហាងកាត់សក់របស់ ព្រាប សុវត្ថិ

២) ភោជនីយដ្ឋាន៖ ចំពោះរឿងនេះ ប្រហែលជាប្លែកខ្លាំង សម្រាប់អ្នកគាំទ្រ ព្រោះកាន់តែមិនសូវដឹងថា លោក បានបើកភោជនីយដ្ឋាន ដោយសារតែ សូម្បីតែ រូបថតមួយសន្លឹក ដែលបញ្ជាក់ថា លោក មានភោជនីយដ្ឋានក៏លោក មិនដែលប្រកាសផង។ ចំពោះភោជនីយដ្ឋានឈ្មោះ «ស្លឹកចាក» មួយនេះ លោក បានចូលហ៊ុន ជាមួយនឹង មិត្តរបស់លោក ហើយរហូតមកទល់ពេលនេះ គេក៏មិនដឹងថា លោក នៅតែបន្តចូលហ៊ុន ឬយ៉ាងណានោះទេ។ ចំពោះភោជនីយដ្ឋាននេះ គឺតាំងពីបើកមក លោក មិនដែលថតពី រូបភាពហាង ឬសកម្មភាពរបស់លោក នៅក្នុងហាងម្តងណាឡើយ។

លោក ព្រាប សុវត្ថិ

៣) សម្អាងការ៖ បើទោះបីជា មុខរបរច្រើនប៉ុណ្ណាក៏ដោយ ក៏លោក នៅបើកសម្អាងការមួយផងដែរ ដោយដាក់ឈ្មោះលោកផ្ទាល់ តែក្នុងនោះ គេក៏មិនដឹងថា តើសម្អាងការនេះ លោក នៅតែបន្ត ឬក៏ផ្អាកនោះទេ ព្រោះជារឿយៗ មិនដែលលឺ លោកនិយាយពីរឿងសម្អាងការ មានតែ បងប្អូនលោកតែប៉ុណ្ណោះ ដែលភាគច្រើន បង្ហោះ និងនិយាយពីរឿងនេះ។

៤) បើកលក់ភេសជ្ជៈ៖ តាមការពិតទៅ ការដាក់លក់ភេសជ្ជៈនេះ គឺកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារតែកូនប្រុសលោក ឧស្សាហ៍ថតលេង នៅខាងមុខហាងលក់ភេសជ្ជៈ ហើយការដាក់លក់នេះ គឺនៅចំហៀង ហាងកាត់សក់របស់លោក ផ្ទាល់តែម្តង។ 

ហាងភេសជ្ជៈ

៥) ការរកស៊ីដី៖ របរមួយនេះ វាពិតជាប្លែកសម្រាប់អ្នកគាំទ្រ ដោយសារតែ រូបលោក ធ្លាប់តែរកស៊ីខាង អាហារជាដើម តែថ្មីៗនេះ លោក ចាប់ដៃ ជាមួយតារាកំប្លែងខ្ញុង ដោយរកស៊ីខាងដី ហើយចំពោះដំណើរការ ក៏គេមិនទាន់ដឹងនោះដែរ ព្រោះទើបតែចាប់ផ្តើមតែប៉ុណ្ណោះ៕

របរថ្មី របស់លោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ