ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបរួមមកហើយថា នាពេលបច្ចុប្បន្ននេះ ក្រៅពីអាជីពជាអ្នកសិល្បៈ តារាខ្មែរល្បីៗជាច្រើន បានបង្កើតជំនួញផ្ទាល់ខ្លួននានា ដោយឡែក តារាសម្ដែង និងពិធីការិនី អ្នកនាង សុខ សោម៉ាវត្តី ក៏មិនឲ្យចាញ់តារាផ្សេងៗនោះដែរ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រីក្រមិចក្រមើម អ្នកនាង សុខសោម៉ាវត្តី បានចំណាយដើមទុនមិនតិចនោះទេ ដើម្បីបង្កើតប្រ៊េនទឹកអប់ផ្ទាល់ខ្លួនមួយ ដោយក្នុងនោះដែរតារាស្រីរូបនេះក៏បានសរសេររៀបរាប់ប្រាប់ថា « និយាយតាមត្រង់ចុះ មិនទាន់មានពេល promote ទេ លក់តាមធម្មតាៗ តែយកមកប៉ុន្មានអស់ប៉ុណ្ណឹង ចំណុះថ្មី រូបរាងថ្មី Coming soon កុំភ្លេចគាំទ្រផងណា ហើយអគុណសំរាប់អ្នកគាំទ្រកន្លងមក» ។

ស្របពេលជាមួយគ្នានេះ អ្នកគាំទ្រជាច្រើន ក៏បានចូលរួមអបអរសាទរដល់អ្នកនាង សុខ សោម៉ាវត្តី ដែលបានក្លាយជាម្ចាស់ប្រ៊េនផលិតផលផ្ទាល់ខ្លួន ខណៈពេលដែលទីផ្សារការងារសិល្បៈ ក៏កំពុងរីកចម្រើនទៅជាមួយគ្នា ផងដែរនោះ៕ 

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
ផលិតផល សុខ សោម៉ាវត្តី
ផលិតផល សុខ សោម៉ាវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី