ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ តារាចម្រៀងទម្រង់មុខដូច CL កញ្ញា ប៉ាច គីមមួយ កាន់តែ សាងប្រជាប្រិយភាពរបស់ខ្លួន កើនឡើងជានិច្ច ជាមួយនឹងបទចម្រៀងពីរោះៗដែលចេញលក់នៅលើទីផ្សារ។ ហើយជាពិសេសនោះ គួបផ្សំជាមួយនឹងស្ទីលតុបតែងខ្លួនប្លែកៗគួរឲ្យចាប់អារម្មណ៍របស់នាងផងដែរ។

ជាក់ស្តែង កាលពីថ្មីៗនេះ តារាសាច់សខ្ចីសម្លេងផ្អែមរូបនេះ បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ និងមហាជនខ្លាំងមែនទែន នៅពេលដែលឃើញគណនីហ្វេសប៊ុកមួយ បង្ហោះរូបរបស់នាង ជាច្រើនសន្លឹក ដែលមើលស្ទើរតែមិនស្គាល់ថាជានាងនោះទេ។

អ្វីដែលពិសេសនោះ សម្រាប់រូបភាពទាំងនេះ ក៏មានអ្នកគាំទ្រមួយចំនួនទៀតបានគិតថា សម្រស់របស់ គីមមួយ ពិតជាស្រស់ស្អាតខ្លាំងមែនទែន មើលស្ទើរតែច្រឡំថាជាតារាកូរ៉េទៅហើយ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ប្រភពរូបភាព៖ Keo Vitou

ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ាច គីមមួយ