ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាចម្រៀងប្រុស លោក សាន ផានិត បានខិតខំព្យាយាមធ្វើការងារមនុស្សធម៌ល្អៗជាច្រើន ដូចជាលោកតែងតែបង្កើតនូវកម្មវិធីសប្បុរសជនជាញឹកញាប់កន្លង ក៏ដូចជាបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ដល់អ្នកដែលទីទាល់ក្រ និងផ្តល់ជាថវិកាលើកទឹកចិត្ត ដល់ប៉ូលីសចរាចរណ៍គំរូជាដើមផងដែរ តួយ៉ាងទឹកចិត្តរបស់លោក ពិតជាគួរឲ្យសរសើរខ្លាំងមែនទែន។

ជាក់ស្តែង ក៏ដូចជាថ្មីៗនេះ តារាចម្រៀងជើងចាស់ម្ចាស់បទ«ជាប់រវល់»រូបនេះ បានធ្វើរឿងមនុស្សធម៌ដ៏គំរូចំនួនពីរក្នុងថ្ងៃតែមួយ ប៉ុន្តែនៅក្នុងថ្ងៃតែមួយនេះផងដែរ លោកក៏បានជួបរឿងអកុសល ដែលលោកមិនអាចធ្វើបានសម្រេច គួរឲ្យសោកស្តាយមួយ នៅក្នុងជីវិតផងដែរ។

គួរឲ្យដឹងថា កាលពីថ្ងៃទី២ ខែមិថុនាកន្លងទៅនេះដែរ តារាចម្រៀង លោក សាន ផានិត បានធ្វើរឿងមនុស្សធម៌សម្រេច២រឿង ដោយទី១ លោកបានសហការជាមួយ សមាគមន៍ទ្រទ្រង់ចាស់ជរា ប្រមូលចាស់ជរាបាន១០០នាក់នៅឯស្រុក គងពិសី ខេត្តកំពង់ស្ពឺ ដើម្បីមកទទួលអំណោយយ៉ាងបរិបូរណ៍ ដែលលោកសាន ផានិត បាន ប្រមូល​ បានមកពីទឹកចិត្តសប្បុរសជន ឯកឧត្តមលោកជំទាវ លោកនិងលោកស្រី ដែលពួកគាត់សុទ្ធសឹងតែស្រលាញ់នូវការងារមនុស្សធម៌ផងដែរ។

សប្បុរសជន ម្ចាស់អំណោយឯកឧត្តមលោកជំទាវ លោកនិងលោកស្រី

រីឯរឿងទី២ លោកសាន ផានិតបានរកឃើញប៉ូលីសសកម្មគំរូដោយចៃដន្យម្នាក់នៅម្តុំចាក់អង្រែ យ៉ាងណាមិញដោយឃើញពីការខិតខំប្រឹងប្រឺងជួយសម្រួលចរាចរណ៍បានយ៉ាងល្អ សម្រាប់អ្នកដំណើរ ក្នុងនោះលោកក៏បានជូនថវិកា ចំនួន១០០,០០០រៀល ដល់លោកប៉ូលីសគំរូ និងជាបំណងដែលតារាប្រុសរូបនេះ ប៉ងធ្វើជាយូរណាស់មកហើយ ដោយលោកតែងតែរក្សាទុកនូវកញ្ចប់ថវិកាផ្ទាល់ខ្លួនរាល់ពេលធ្វើដំណើរ បើជួបប្រទះនឹងប៉ូលីសចរាចរណ៍ ដែលគាត់សកម្មធ្វើការងារជាគំរូដ៏ល្អ លោកនឹងជូនថវិកាទាំងនេះ សម្រាប់លើកទឹកចិត្តដល់ពួកគាត់ភ្លាម ហើយនេះក៏ជាការលើកទឹកចិត្តមួយដល់ ប៉ូលីសឬសមត្ថកិច្ចដទៃទៀត ឲ្យពួកគាត់អាចបំពេញការងាររបស់ខ្លួនបានយ៉ាងល្អជូនចំពោះប្រជាពលរដ្ឋផងដែរ។

សាន ផានិត ជូនថវិកាដល់ប៉ូលីសសកម្មគំរូ

វីដេអូបង្ហាញពីសកម្មភាពប៉ូលីសគំរូ ជូនប្រជាពល់រដ្ឋឆ្លងផ្លូវ៖

ដោយឡែក សម្រាប់រឿងទី៣ ចុងក្រោយគឺលោកធ្វើមិនបានសម្រេច ដោយលោកមិនអាចទៅទាន់ ដង្ហើមអ្នកម្តាយបង្កើតជាទីស្រលាញ់ ដែលគាត់បានលាចាកនៅក្នុងថ្ងៃតែ១នេះតែម្តង។

ប៉ុន្តែមិនថាយ៉ាងណា អំពើល្អជាមួយនឹងការធ្វើកិច្ចការសង្គម របស់តារាចម្រៀងប្រុសរូបនេះ ពិតជាគំរូដ៏ល្អសម្រាប់សិល្បៈករដទៃទៀត ក៏ដូចជាកម្លាំងជម្រុញលើកចិត្តដ៏ខ្លាំងក្លាមួយ ដែលឲ្យមនុស្សគ្រប់គ្នា មានទឹកចិត្តក្នុងការ ចូលរួមធ្វើកិច្ចការងារមនុស្សធម៌ឲ្យបានកាន់តែច្រើនផងដែរ៕

សាន ផានិត មកមិនទាន់ដង្ហើមម្តាយ
សាន ផានិត មកមិនទាន់ដង្ហើមម្តាយ
សាន ផានិត មកមិនទាន់ដង្ហើមម្តាយ
សាន ផានិត ក្នុងថ្ងៃបុណ្យសពម្តាយ
សាន ផានិត ក្នុងថ្ងៃបុណ្យសពម្តាយ
សប្បុរសជន ម្ចាស់អំណោយឯកឧត្តមលោកជំទាវ លោកនិងលោកស្រី
សប្បុរសជន ម្ចាស់អំណោយឯកឧត្តមលោកជំទាវ លោកនិងលោកស្រី
សប្បុរសជន ម្ចាស់អំណោយឯកឧត្តមលោកជំទាវ លោកនិងលោកស្រី
សប្បុរសជន ម្ចាស់អំណោយឯកឧត្តមលោកជំទាវ លោកនិងលោកស្រី
សប្បុរសជន ម្ចាស់អំណោយឯកឧត្តមលោកជំទាវ លោកនិងលោកស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត