ខេត្តស្ទឹងត្រែង ៖ ​អ្នក​បើក​បរ​ស្ទើងភ្លើង និង​ព្រូ​ម្នាក់​​​បាន​បញ្ជា​រថយន្ត​កូរ៉េ​ធុន​តូច​​មួយ​គ្រឿង​​ទៅ​បុក​រះ​រថយន្ត​ម៉ូតូ​តាម​ចិញ្ចើម​ផ្លូវ​រួច​ជ្រុល​ទៅ​បុក​ទូ​លក់​សាច់​ខ្វៃ និង​ទូលក់​ទូរស័ព្ទ​ដៃ​លាន់​ដូច​រន្ទះ​​ បណ្តាល​ឱ្យ​មនុស្ស​ម្នា​នាំ​គ្នា​រត់​ចែក​ជើងទាំង​ព្រលឹង​​ចុង​សក់​​កាលពី​វេលា​ម៉ោង​​៤​និង​៥​នាទី​រសៀល​​ថ្ងៃ​ទី​១២ មីនា ​២០១២ ​នៅ​ខាង​កើត​ផ្សារ​ស្ទឹង​ត្រែង​ ។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ​មុន​ពេល​កើតហេតុ​រថយន្ត​​កូរ៉េ​បាន​ដឹក​ទឹកបរិ​សុទ្ធ​មក​ដាក់​តាម​ដេប៉ូ​ឲ្យ​គេ​នៅ​ផ្សារ​​ ដោយ​មាន​អ្នក​បើក​បរ​ និង​ព្រូ​ម្នាក់​សុទ្ធ​សឹង​ជា​យុវ​ជន​ស្ទាវ។ បន្ទាប់​ពី​លើក​ទឹក​បរិ​សុទ្ធ​ដាក់ឲ្យ​ដេប៉ូ​អស់​ហើយ​នោះ​អ្នក​បើក​បរ​បានប្រើស្ទីល​ដូច​រឿង​កុន​បញ្ឆះ​រថយន្ត​ដាក់​លេខ​ដំឡើង​ម៉ាស៊ីន​បើក​ចេញ ស្រាប់​តែ​គេច​មិន​ផុត​ក៏ទៅប៉ះ និង​រថយន្ត​ឡិច​ស៊ីស​ស៊េរី RX300 ហើយ​ទៅ​ប៉ះ​ម៉ូតូ​​ឌ្រីម​សេ១២៥ មួយ​គ្រឿង​ រួចជ្រុល​ទៅ​ប៉ះម៉ូតូ​កង់បី​មួយ​គ្រឿង​ទៀត ដោយភ័យ​ស្លន់​ស្លោរឹតតែ​បើក​បន្ត​ទៅ​ទៀត ក៏​​ជ្រុល​ទៅបុកទូ​លក់សាច់​ខ្វៃ និង​ទូ​លក់​ទូរស័ព្ទដៃ​ដាក់តាំង​ក្បែរគ្នា បណ្តាល​ឲ្យ​បែក​ខ្ចាយ​ខ្ទាតសាច់ខ្វៃរាយ​ប៉ាយ​ពេញ​ដី។ តែ​សំណាង​ល្អ​មិន​បណ្តាលឲ្យ​អ្នក​ណា​ម្នាក់រង​គ្រោះ​ដល់​អាយុ​ជីវិតឡើយ។

មន្ត្រី​ប៉ូលិសចរាចរ​ផ្លូវគោក​បាន​ឲ្យដឹង​ថា អ្នក​បើក​បរ​ដែល​បង្កឲ្យ​ខូច​ខាត​ដល់ព្រទ្យ​សម្បត្តិ​អ្នក​ដទៃ​នេះ​ឈ្មោះនី សុន អាយុ​២៥​ឆ្នាំ រស់​នៅ​ភូមិ​ស្រែ​ពោធិ៍ សង្កាត់ស្រះ​ឫស្សី ក្រុង​ស្ទឹង​ត្រែង ជា​កម្ម​ករ​ដឹកទឹក​បរិសុទ្ធ និង​ទឹក​កក​របស់​ម្ចាស់​ស្ថាននីយ​ប្រងឥន្ទៈ​ដែង​ភារម្យ និង​ព្រូ​ម្នាក់​ទៀត​ឈ្មោះអ៊ុង ជាកម្មករ​ដូចគ្នា។ ក្រោយ​ពេល​ហេតុ​ការណ៍​នេះ​កើត​ឡើង​គេបាន​ឃើញ​វត្តមាន​ម្ចាស់​ស្ថានីយ​ប្រេងឥន្ទនៈ ចេញ​មុខ​មក​ដោះ​ស្រាយ​លើ​ការខូចខាតទាំងនោះដែរ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]