ភ្នំពេញ ៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្ដែងស្រី កញ្ញា ដេននី ក្វាន់ បានទៅកែសម្ផស្សនៅឯប្រទេសថៃ ដោយក្នុងនោះដែរ ក៏មានមហាជនជាច្រើន បានទន្ទឹងរង់ចាំមើលថា មុខមាត់ថ្មីរបស់នាង មានភាពស្រស់ស្អាតកម្រិតណា។

ជាក់ស្ដែង បន្ទាប់ពីចំណាយពេលវះកាត់កែសម្ផស្ស នៅប្រទេសថៃអស់ជាច្រើនថ្ងៃ តារាសម្ដែង កញ្ញា ដេននី ក្វាន់ បានត្រលប់មកប្រទេសកម្ពុជាវិញ ជាមួយមុខមាត់ថ្មី យ៉ាងស្រស់ស្អាត បើទោះបីជាមិនទាន់ជាសះស្បើយ មួយរយភាគរយក៏ដោយ។

ទោះជាយ៉ាងណាក្តី មហាជនជាច្រើន ពិតជាសរសើរដល់សម្រស់ថ្មី របស់កញ្ញា ដេននី ក្វាន់ ខ្លាំងមែនទែន ព្រោះថាបន្ទាប់ពីនាងវះកាត់បន្ថែមរួច សម្រស់របស់នាងក៏កាន់តែលេចធ្លោបន្ថែមមួយកម្រិតទៀតផងដែរ៕

ទស្សនាវីដេអូ Live របស់ ដេននី ក្វាន់ ខាងក្រោមនេះ៖ 

ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់ កែសម្ផស្សរួច
ដេននី ក្វាន់ កែសម្ផស្សរួច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់