ភ្នំពេញ ៖ នៅក្នុងថ្ងៃ «ទិវាកុមារអន្តរជាតិ» កាលពីម្សិលមិញនេះ ស្ថានីយទូរទស្សន៍បាយ័នបានរៀបចំកម្មវិធី ទស្សនីយភាព ល្ខោនទំនើបចម្រុះ រឿង «អច្ឆរិយអង្គរ» ដើម្បីអបអរសារទរដល់ប្រាសាទអង្គរវត្ត ដែលបានជាប់ចំណាត់ថ្នាក់លេខ១ ជាសំណង់ដ៏អស្ចារ្យបំផុតនៅក្នុងលោក។

យ៉ាងណាមិញ នៅក្នុងការសម្ដែងរឿងខាងលើនេះដែរ គេសង្កេតឃើញថា មានការចូលរួមពីសិល្បៈករ-សិល្បៈការិនីខ្មែរល្បីៗជាច្រើនរូប ដោយក្នុងនោះដែរកញ្ញា នៅ សូនីតា និង លោក ទេព រិនដារ៉ូ គឺជាតួអង្គសំខាន់ នៅក្នុងការសម្ដែងរឿងនេះផងដែរ។

ជាមួយនឹងភាពជោគជ័យរបស់ ក្រុមសិល្បៈករ-សិល្បៈការិនី តារាសម្ដែងដ៏ឆ្នើម លោក ទេព រិនដារ៉ូ បានរៀបរាប់ទាំងក្ដីរំភើបថា៖

«សូមអរគុណប្រិយមិត្តទាំងអស់ ដែលបានទស្សានា អច្ឆរិយៈអង្គរ នៅមហោស្រពកោះពេជ្រ ដែលបញ្ជាក់អោយឃើញ ការស្រឡាញ់គាំទ្រសិល្បៈវប្បធម៌ខ្មែរយើង តាមរយៈរឿងនេះ បានផ្តល់ការយល់ដឹងអំពីការកសាងប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់បុព្វបុរសខ្មែរជំនាន់ដើម តាមរយៈការបកស្រាយយ៉ាងលម្អិតរបស់តួអង្គនាងអប្សារាទៅដល់លោកហង់រីអ្នកស្រាវជ្រាវប្រវត្តិសាស្រ្តជនជាតិបារាំងសេះ សង្ឃឹមថាប្អូនៗ ក្មួយៗ មិនភ្លេចការពារថែរក្សា នឹង លើកស្ទួយសិល្បៈវប្បធម៌ខ្មែរបន្តទៀត ។ សូមជូនពរបងប្អូូនរួមជាតិទាំងអស់ មានសេចក្តីសុខ សុខភាពល្អ នឹងជោគជ័យគ្រប់ភារកិច្ចការងារ និង សំណាងល្អ» ៕ 

សាររៀបរាប់របស់លោក ទេព រិនដារ៉ូ
ទេព រិនដារ៉ូ
ទេព រិនដារ៉ូ និងក្រុមសិល្បៈករ
ទេព រិនដារ៉ូ និងក្រុមសិល្បៈករ
ទេព រិនដារ៉ូ និងក្រុមសិល្បៈករ
ទេព រិនដារ៉ូ
ក្រុមសិល្បៈករ
ទេព រិនដារ៉ូ និងក្រុមសិល្បៈករ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព រិនដារ៉ូ