ចាស់អស់ហើយបានសារភាព តារាសម្ដែងជើងចាស់ ទេពរិន្ទ ដារ៉ូ និង អម្ពរ ទេវី ទម្លាយថា ធ្លាប់មានចិត្តលើគ្នា (មានវីដេអូ)

//s9.kh1.co/bd/bd73f8a809462038d9abd917c18142b7f50c3b90.png
តារា & កម្សាន្ដ

 ០៥-វិច្ឆិកា-២០២៣ ២ល្ងាច · ៦ ខែមុន

លោក ទេព រិនដារ៉ូ ក៏បានសារភាពត្រង់ៗទាំងអៀនថា លោកមិនត្រឹមតែមានចិត្តតិចៗទេ គឺខ្លាំងដែរ ។

ភ្នំពេញ៖ បើទោះបីជាពេលវេលាកន្លងហួសជាច្រើនឆ្នាំក៏ដោយ ប៉ុន្តែប្រិយមិត្តអ្នកគាំទ្រ នៅតែមានការពេញចិត្ត ទៅលើស្នាដៃ សមត្ថភាពសម្ដែងរបស់ សិល្បករ សិល្បការិនីជើងចាស់ លោក ទេព រិនដារ៉ូ និង អ្នកស្រី អម្ពរ ទេវី ដែលបានបង្ហាញឡើងនៅក្នុងខ្សែភាពយន្តល្បីៗជាច្រើន ដែលមើលទៅពិតជាគូសម្ដែង ដែលមានភាពស័ក្តសមគ្នា យ៉ាងខ្លាំង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក ទេព រិនដារ៉ូ 
  លោក ទេព រិនដារ៉ូ 

ដោយឡែក ថ្មីៗនេះ នៅក្នុងឱកាសបាននមកជួបជុំគ្នាម្ដង តារាសម្ដែងប្រុសស្រីទាំងពីររូបនេះ បានបង្ហាញនូវភាពភ្ញាក់ផ្អើលថ្មីមួយទៀតហើយ ដែលអ្នកគាំទ្រជាច្រើន មិនធ្លាប់បានឃើញពីមុន ខណៈពេលចូលរួមកម្មវិធីជាមួយគ្នានោះ លោក ទេព រិនដារ៉ូ និង អ្នកស្រី អម្ពរ ទេវី បានចេញមក បកស្រាយបទចម្រៀងមួយបទរួមគ្នា បញ្ចេញសំនៀងយ៉ាងពីរោះ ទៀតផង។ 

 អ្នកស្រី អម្ពរ ទេវី
 អ្នកស្រី អម្ពរ ទេវី

មិនត្រឹមតែប៉ុណ្ណោះ សំណួររបស់ពិធីករដែលសួរថា កាលពីជំនាន់កាលនៅកម្លោះក្រមុំ ពេលដែលមានអ្នកគាំទ្រផ្គូរផ្គងផ្សំផ្គុំតារាសម្ដែងទាំងពីរ តើមានអារម្មណ៍យ៉ាងណាដែរ ពេលនោះ តារាសម្ដែងប្រុស លោក ទេព រិនដារ៉ូ ក៏បានសារភាពត្រង់ៗទាំងអៀនថា លោកមិនត្រឹមតែមានចិត្តតិចៗទេ គឺខ្លាំងដែរ ហើយថែមទាំងនិយាយថា ការសម្ដែងទាល់តែមានអារម្មណ៍មែនទែនទើបសម្ដែងសម។ 

ចំណែកឯ អ្នកស្រី អម្ពរ ទេវី វិញក៏មិនបានឆ្លើយទេ ប៉ុន្ដែធ្វើសកម្មភាពអឹមអៀន ធ្វើឲ្យយើងអាចទាយដឹងហើយថា អ្នកស្រីក៏មានចិត្តលួចស្រឡាញ់ដែរ កាលពីនៅកម្លោះក្រមុំ។ លើសពីនោះ តារាប្រុសរូបនេះ បានទម្លាយថា កាលពីមុន អ្នកស្រី អម្ពរ ទេវី មិនមែនសុភាពដូចឥលូវទេ សូម្បីតែឮលោកសូត្រមន្តក៏រាំដែរ៕

ប្រភព៖ satsothearith12

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

  លោក ទេព រិនដារ៉ូ 
  លោក ទេព រិនដារ៉ូ 
  លោក ទេព រិនដារ៉ូ 
  លោក ទេព រិនដារ៉ូ 


លោក ទេព រិនដារ៉ូ 
លោក ទេព រិនដារ៉ូ 
 អ្នកស្រី អម្ពរ ទេវី
 អ្នកស្រី អម្ពរ ទេវី
 អ្នកស្រី អម្ពរ ទេវី
 អ្នកស្រី អម្ពរ ទេវី
 អ្នកស្រី អម្ពរ ទេវី
 អ្នកស្រី អម្ពរ ទេវី
អ្នកស្រី អម្ពរ ទេវី
អ្នកស្រី អម្ពរ ទេវី
លោក ទេព រិនដារ៉ូ និង អ្នកស្រី អម្ពរ ទេវី
លោក ទេព រិនដារ៉ូ និង អ្នកស្រី អម្ពរ ទេវី
  លោក ទេព រិនដារ៉ូ និង អ្នកស្រី អម្ពរ ទេវី
  លោក ទេព រិនដារ៉ូ និង អ្នកស្រី អម្ពរ ទេវី
  លោក ទេព រិនដារ៉ូ និង អ្នកស្រី អម្ពរ ទេវី
  លោក ទេព រិនដារ៉ូ និង អ្នកស្រី អម្ពរ ទេវី
  លោក ទេព រិនដារ៉ូ និង អ្នកស្រី អម្ពរ ទេវី
  លោក ទេព រិនដារ៉ូ និង អ្នកស្រី អម្ពរ ទេវី
@satsothearith12 សំខាន់គាត់និយាយថាមានចិត្តលើគ្នាដែរ❤️ #satsothearith #cambodia ♬ original sound - Sat Sothearith
វីដេអូ
អម្ពរ ទេវីទេព រិនដារ៉ូ
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T