ភ្នំពេញ៖ បើទោះបីជាពេលវេលាកន្លងហួសជាច្រើនឆ្នាំក៏ដោយ ប៉ុន្តែប្រិយមិត្តអ្នកគាំទ្រ នៅតែមានការពេញចិត្ត ទៅលើស្នាដៃ សមត្ថភាពសម្ដែងរបស់ សិល្បករ សិល្បការិនីជើងចាស់ លោក ទេព រិនដារ៉ូ និង អ្នកស្រី អម្ពរ ទេវី ដែលបានបង្ហាញឡើងនៅក្នុងខ្សែភាពយន្តល្បីៗជាច្រើន ដែលមើលទៅពិតជាគូសម្ដែង ដែលមានភាពស័ក្តសមគ្នា យ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ដោយឡែក ថ្មីៗនេះ នៅក្នុងឱកាសបាននមកជួបជុំគ្នាម្ដង តារាសម្ដែងប្រុសស្រីទាំងពីររូបនេះ បានបង្ហាញនូវភាពភ្ញាក់ផ្អើលថ្មីមួយទៀតហើយ ដែលអ្នកគាំទ្រជាច្រើន មិនធ្លាប់បានឃើញពីមុន ខណៈពេលចូលរួមកម្មវិធីជាមួយគ្នានោះ លោក ទេព រិនដារ៉ូ និង អ្នកស្រី អម្ពរ ទេវី បានចេញមក បកស្រាយបទចម្រៀងមួយបទរួមគ្នា បញ្ចេញសំនៀងយ៉ាងពីរោះ ទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ សំណួររបស់ពិធីករដែលសួរថា កាលពីជំនាន់កាលនៅកម្លោះក្រមុំ ពេលដែលមានអ្នកគាំទ្រផ្គូរផ្គងផ្សំផ្គុំតារាសម្ដែងទាំងពីរ តើមានអារម្មណ៍យ៉ាងណាដែរ ពេលនោះ តារាសម្ដែងប្រុស លោក ទេព រិនដារ៉ូ ក៏បានសារភាពត្រង់ៗទាំងអៀនថា លោកមិនត្រឹមតែមានចិត្តតិចៗទេ គឺខ្លាំងដែរ ហើយថែមទាំងនិយាយថា ការសម្ដែងទាល់តែមានអារម្មណ៍មែនទែនទើបសម្ដែងសម។
ចំណែកឯ អ្នកស្រី អម្ពរ ទេវី វិញក៏មិនបានឆ្លើយទេ ប៉ុន្ដែធ្វើសកម្មភាពអឹមអៀន ធ្វើឲ្យយើងអាចទាយដឹងហើយថា អ្នកស្រីក៏មានចិត្តលួចស្រឡាញ់ដែរ កាលពីនៅកម្លោះក្រមុំ។ លើសពីនោះ តារាប្រុសរូបនេះ បានទម្លាយថា កាលពីមុន អ្នកស្រី អម្ពរ ទេវី មិនមែនសុភាពដូចឥលូវទេ សូម្បីតែឮលោកសូត្រមន្តក៏រាំដែរ៕
ប្រភព៖ satsothearith12
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖











@satsothearith12 សំខាន់គាត់និយាយថាមានចិត្តលើគ្នាដែរ❤️ #satsothearith #cambodia ♬ original sound - Sat Sothearith