ថៃ៖ បន្ទាប់ពីជួបព្យុះព័ត៌មានជីវិតស្នេហាជាមួយមិត្តប្រុស Tono Pakin សម្រាប់តារាសម្ដែង Nycha Natthanicha ត្រូវបានមហាជនជាច្រើន បានផ្ញើសារគាំទ្រនាងយ៉ាងច្រើនលើសលប់ រួមទាំងចាំមើល ថាតើគូស្នេហ៍មួយនេះនឹងបែកគ្នាឬយ៉ាងណា ខណៈថ្មីៗនេះ តារាស្រី Nycha ក៏បានចេញមកផ្តល់បទសម្ភាសន៍ ជាលើកដំបូង ទៅកាន់អ្នកសារព័ត៌មាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តាមរយៈនេះ តារាស្រី Nycha បានបង្ហើបថា នាងមានភាពធម្មតា មិនមានបញ្ហាអ្វីឡើយ ខណៈមានមនុស្សជាច្រើន បានផ្ញើការលើកទឹកចិត្តដល់នាង។ យ៉ាងណាមិញ នៅពេលនេះ មានអ្នករាល់គ្នាព្រួយបារម្ភថាតើនាងមានបញ្ហាអ្វីឬយ៉ាងណានោះ Nycha បានប្រាប់ថា «កុំបារម្ភអី ខ្ញុំរស់នៅធម្មតាៗ»។

ជាពិសេស ក្រោយពីត្រូវបានរំលង សំណួរដែលអ្នកសារព័ត៌មានសួរម្ដងទៀតពី រឿងចម្រូងចម្រាស នាង បានបង្ហើបថា នាងរស់នៅជាមួយនឹងពេលបច្ចុប្បន្ននេះ ព្រមទាំងបានបង្ហាញ នាងសប្បាយចិត្ត នឹងភាពនៅលីវ និងបានអរគុណសម្រាប់ការព្រួយបារម្ភរបស់ ហ្វេនៗអ្នកគាំទ្រ ទាំងអស់គ្នា ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖









