Kim Kardashian បង្ហាញភាពស្រស់ស្អាត ត្រូវគេចាប់អារម្មណ៍ លើរឿងនេះ

//s9.kh1.co/ec/ec7e052cb1b4f412a190fd160628db0694471bf8.jpg
តារា & កម្សាន្ដ

 ៣០-មេសា-២០២៥ ១២ល្ងាច · ៥ ម៉ោងមុន

សេដ្ឋីនី Kim Kardashian បានទាក់ទាញការចាប់អារម្មណ៍ ដោយបានបង្ហាញត្បូងដ៏មានតម្លៃជាច្រើន ពេលកម្សាន្តនៅលើឆ្នេរ។

កម្សាន្ត៖ សេដ្ឋីនី Kim Kardashian បានបង្ហាញត្បូងដ៏មានតម្លៃជាច្រើន នៅលើជើងរបស់នាង ក្នុងអំឡុងពេលដំណើរកម្សាន្ត តាមឆ្នេរជាមួយកូនៗ កាលពីសប្តាហ៍មុន ដោយទាក់ទាញការអត្ថាធិប្បាយចម្រុះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kim Kardashian
Kim Kardashian

តារាស្រី Kim Kardashian បានបង្ហោះរូបថតជាច្រើនសន្លឹក ពីដំណើរកម្សាន្តវិស្សមកាលគ្រួសាររបស់នាង នៅឆ្នេរត្រូពិចមួយ នៅលើ Instagram កាលពីចុងសប្តាហ៍មុន ដោយទទួលបានការចុច Like ច្រើនជាង ១,៤ លាន។

Kim Kardashian
Kim Kardashian

ក្នុងនោះដែរ រូបថតរបស់ Kim ដែលបានបង្ហាញពីការពាក់ខ្សែជើងពេជ្រ និងត្បូងកណ្តៀង បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកជំនាញគ្រឿងអលង្ការ និងអ្នកដែលមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម Julia Chafe ។ ក្នុង​ការ​វិភាគ​វីដេអូ Julia បាន​និយាយ​ថា ​គ្រឿង​បំពាក់​លើ​កជើង ​តារា​វ័យ ៤៤ ឆ្នាំ​រូបនេះ មាន​តម្លៃ​ថ្លៃ​ជាង​ផ្ទះ​នាងទៅទៀត។

Kim Kardashian
Kim Kardashian

អ្នកជំនាញគ្រឿងអលង្ការបាននិយាយថា Kim បានពាក់ខ្សែជើងចំនួនបួន រួមទាំងមានខ្សែដៃកីឡាវាយកូនបាល់ ត្បូងកណ្តៀងពណ៌ផ្កាឈូក និងពេជ្រមួយ។ ត្បូងកណ្តៀងនីមួយៗ ប្រហែលប្រហែលបីការ៉ាត់ ដែលមានទំហំធំជាងចិញ្ចៀនភ្ជាប់ពាក្យធម្មតា ។

Kim Kardashian
Kim Kardashian

Julia Chafe ដែលជាអ្នកជំនាញ ដែលមានអ្នកតាមដានជិតមួយលាននាក់នៅលើ Instagram បានកោតសរសើរ ចំពោះភាពក្លាហានរបស់ Kim Kardashian ក្នុងការពាក់គ្រឿងអលង្ការថ្លៃៗជាច្រើន នៅលើឆ្នេរ ដែលជាអ្វីដែលមានមនុស្សតិចណាស់ធ្វើ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T