រឿងអាស្រូវមិនទាន់រលត់ផង Kim Soo Hyun ត្រូវក្រុមហ៊ុនពីរប្ដឹងទារសំណងជាង២០លានដុល្លារ

//s9.kh1.co/50/5049299b1c42b55366d0bfe210c5cee0e7506fbd.jpg
តារា & កម្សាន្ដ

 ៣០-មេសា-២០២៥ ៨ព្រឹក · ៥ ម៉ោងមុន

សំណងនេះជាថ្លៃទាមទារការខូចខាត និងស្ដារមុខមាត់ បន្ទាប់ពី Kim Soo Hyun ប្រឈមនឹងរឿងអាស្រូវជាមួយអតីតមិត្តស្រី Kim Sae Ron

កម្សាន្ត៖ យោងតាមការចុះផ្សាយរបស់គេហទំព័រ Koreaboo បានឲ្យដឹងថា តារាសម្ដែងប្រុស Kim Soo Hyun ត្រូវបានក្រុមហ៊ុនពីរសុំមិនបញ្ចេញឈ្មោះ ដែលធ្លាប់ជួលគេឲ្យធ្វើជាអ្នកតំណាងសាកល បានដាក់ពាក្យប្ដឹងទារសំណងតារារូបនេះសរុបចំនួន២០.៩ លានដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kim Soo Hyun
Kim Soo Hyun

សំណងនេះជាថ្លៃទាមទារការខូចខាត និងស្ដារមុខមាត់ បន្ទាប់ពី Kim Soo Hyun ប្រឈមនឹងរឿងអាស្រូវជាមួយអតីតមិត្តស្រី Kim Sae Ron ដែលទើបតែទទួលមរណភាពកាលពីដើមឆ្នាំ២០២៥នេះ។ សារព័ត៌មាន YTN បានបន្តទៀតថា មិនត្រឹមតែពីរក្រុមហ៊ុននេះទេដែលចង់ប្ដឹងKim Soo Hyun គឺនាពេលឆាប់ៗខាងមុខនេះនឹងមានក្រុមហ៊ុនផ្សេងៗទៀតដាក់ពាក្យប្ដឹងទារសំណងតារាប្រុសរូបនេះ ដើម្បីសងថ្លៃខូចខាតដែល Soo Hyun ធ្វើឲ្យប៉ះពាល់ដល់មុខមាត់ផលិតផលរបស់ពួកគេ។

Kim Soo Hyun
Kim Soo Hyun

គួរបញ្ជាក់ផងដែរថា Kim Soo Hyun ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវថាបានទាក់ទង Kim Sae Ron ជាអតីតតារាសម្ដែងស្រីកាលនាងនៅមិនទាន់ពេញវ័យ ប៉ុន្តែតារាប្រុសរូបនេះបានចេញមុខបដិសេធតែយ៉ាងណាទោះស្ថានភាពពេលនេះស្ងប់ស្ងាត់ហើយ តែប្រជាប្រិយភាព Kim Soo Hyun ហាក់ធ្លាក់ចុះខ្លាំងណាស់៕  

Kim Soo Hyun
Kim Soo Hyun
Kim Soo Hyun
Kim Soo Hyun
Kim Soo Hyun
Kim Soo Hyun

ប្រភព koreaboo

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T