ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ម្ចាស់បទ «ចូកមួយ» លោក នីកូ កំពុងតែមានសន្ទុះនៅក្នុងការគាំទ្រ កាន់តែខ្លាំងឡើងមិនចាញ់អ្នកនៅក្នុងផលិតកម្មរួមគ្នា ទោះបីជាខ្លួនទើបតែផ្លាស់ចូលមកទ្រនំមួយនេះថ្មីៗក្តី។

យ៉ាងណាមិញ រាល់ពេលឡើងឆាកម្តងៗ គេឃើញថា តារាប្រុសវ័យក្មេង និងស្អាតសង្ហារូបនេះ តែងតែមានសម្លៀកបំពាក់ផ្ទាល់ខ្លួនបែ្លកៗជានិច្ច។ តែអ្វីដែលកាន់តែសំខាន់នោះ គឺនៅពេលដែលលោកឡើងឆាកម្តងៗ តែងតែផ្តល់ស្នាមញញឹមទៅកាន់អ្នកគាំទ្រគ្រប់រូប។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយ បានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយនឹងសកម្មភាពនៅលើឆាក របស់តារាចម្រៀងរូបនេះ។

ដោយក្នុងនោះឃើញថា លោកពិតជាមានភាពរាក់ទាក់ចំពោះអ្នកគាំទ្រខ្លាំង ហើយលោកមិនភ្លេចផ្តល់នូវស្នាមញញឹម ក៏ដូចជាការលេងសើចជាមួយនឹងអ្នកគាំទ្រនោះទេ ទោះបីជាលោកច្រៀងផងរាំផងហត់យ៉ាងណាក្តី៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ប្រភពរូបភាព៖ Phalla Aloo

នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូ
នីកូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ