ភ្នំពេញ)៖ ថ្មីៗនេះ មានព័ត៌មានមួយបានលេចឡើង ធ្វើឲ្យមហាជន និងអ្នកនិយមលេងបណ្តាញសង្គម ស្ទើរតែនឹកស្មានមិនដល់ ខណៈកុមារីម្នាក់ដែលមានវ័យ១៦ឆ្នាំ ត្រូវបានថៅកែស្រី ជាជនជាតិវៀតណាម កាត់ចិន ធ្វើទារុណកម្ម ទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយមកទល់នឹងពេលនេះ សមត្ថកិច្ចបានចុះចាប់ខ្លួន ថៅកែស្រីរូបនោះហើយ ខណៈកុមារីរងគ្រោះ កំពុងទទួលបានការយកចិត្តទុកដាក់ ពីស្ថាប័នពាក់ព័ន្ធ។ អ្វីដែលពិសេសនោះ ដោយសារតែការស្រឡាញ់ អាណិតអាសូរ មានប្រជាជនមួយចំនួន បានប្រកាសសុំកុមារីរូបនោះ ទៅចិញ្ចឹម ខណៈតារាកំប្លែងខ្លី នាង យេយេ បានប្រកាសស្វែងរកជំនួយ ដល់ក្មេងស្រីរូបនោះ តាមរយៈការ Live វីដេអូ។

ជាការពិត បន្ទាប់ពីករណីនេះ ត្រូវបានបែកធ្លាយឡើង មានមហាជនជាច្រើន បានសម្តែងនូវអាណិតដល់កុមារីរងគ្រោះ ដោយសារថៅកែ គ្មានចិត្តធម៌រូបនោះ។ ដោយឡែក កញ្ញា យេយេ សរសេរសារក្នុងគណនី ហ្វេសប៊ុកផ្ទាល់ខ្លួនថា «ខ្ញុំហ្នឹងធ្វើការ Live ក្នុង Facebook ដើម្បីរកជំជួយជួយដល់គាត់ នៅថ្ងៃស្អែកវេលាម៉ោង ២៖៣០pm បើបងប្អូនមានចិត្តអាណិតមេត្តា ដល់គាត់អាចជួយ ជាថវិកាបន្តិចបន្តួចក្ដី តាមអ្វីដែលអាចជួយបានហើយ ខ្ញុំហ្នឹងទៅប្រគល់ឲ្យគាត់ និងអ្នកម្ដាយគាត់ផ្ទាល់ដៃ ដើម្បីយកប្រាក់ទុកធ្វើជាដើមទុនរកស៊ីសូមបងប្អូនមេត្តាជួយគាត់ផង ដើម្បីគាត់បានយកទៅរកស៊ីចិញ្ចឹមកូន ដើម្បីកុំឲ្យពួកគាត់លំបាករស់នៅឆ្ងាយពីម្ដាយហ្នឹង កូនអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខ្ញុំផ្ទាល់ ០៩៥/០៧០/០១៥៧៤៩៦៦៩ អាចឆាតមកបានតាមរយៈ Account Facebook Oun Yeye / Oun Yeye Yeye ប្រាក់ដល់ដៃគាត់ខ្ញុំហ្នឹង Live ប្រគល់ជូនគាត់ម្ដងទៀត»។

ជាមួយគ្នានេះ ថៅកែចិត្តកំណាចត្រូវបានគេដឹងថា មានឈ្មោះ ម៉េង រ័ត្នពិសី (ហៅ សុភា) អាយុ៣៣ឆ្នាំ មុខរបរលក់សម្លៀកបំពាក់នៅផ្ទះកើតហេតុ។ បើតាមអ្នកក្បែរខាងថា ជាជនជាតិវៀតណាម កាត់ចិន មានប្តីឈ្មោះ សុខ ទី អាយុ៣៣ឆ្នាំ មុខរបរលក់សម្លៀកបំពាក់ មានកូនស្រីម្នាក់ក្នុងបន្ទុក។ ចំណែកឯកុមារីរងគ្រោះ មានស្រុកកំណើតភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្មេងស្រីរងគ្រោះ មានបងប្អូន៩នាក់ ប្រុស៤នាក់ ស្រី៥នាក់ នាងជាកូនទី៨ មានឪពុក ឈ្មោះ ជា សួ អាយុ៦៨ឆ្នាំ ឈឺនៅកន្ទេល មានម្តាយឈ្មោះ ឡេ ឡាយ អាយុ៦៥ឆ្នាំ មុខរបរលក់បន្លែ។

សូមជម្រាបថា កុមារីខាងលើបានទៅធ្វើការងារផ្ទះ ឲ្យថៅកែស្រីគ្មានចិត្តធម៌ ដែលជាជនជាតិវៀតណាម កាត់ចិននោះអស់រយៈពេល៤ឆ្នាំមកហើយ ដោយធ្វើការដំបូងទទួលបានប្រាក់ខែ ត្រឹមតែ ៦០ដុល្លារប៉ុណ្ណោះក្នុងមួយខែ រហូតមក ក៏ទទួលបាន១០០ដុល្លារ។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងករណីនេះ ថៅកែចិត្តកំណាច ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ ចាត់ការបន្តតាមនីតិវិធី៕

យេយេ
ក្មេងស្រីរងគ្រោះ
សាររបស់យេយេ

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យេយេ