ភ្នំពេញ៖ តារាចម្រៀងពន្លកថ្មី សម្បុរស្រអែមប្រចាំផលិតកម្មសាន់ដេ កញ្ញា នាង ប្រាក់គន្ធា កាន់តែសាងប្រជាប្រិយភាពរបស់ខ្លួនជាលំដាប់ ជាមួយបទចម្រៀងថ្មីៗជាច្រើនដែលបានចេញលក់នៅលើទីផ្សារ។

ជាក់ស្តែង កាលពីថ្មីៗនេះ ដោយផ្អែកលើហ្វេសប៊ុកផេកផ្លូវការរបស់តារាវ័យក្មេងរូបនេះ បានធ្វើឲ្យមហាជនរំភើបចិត្តមែនទែន នៅពេលដែលឃើញនាងបង្ហោះរូបមួយសន្លឹក ជាមួយម្ចាស់ពាន The Voice Cambodia រដូវកាលទីមួយលោក ប៊ុត សីហា ដោយភ្ជាប់ជាមួយសារជាច្រើនឃ្លាថា៖ “ទោះជាបងបាត់បង់ប្រជាប្រិយឬយ៉ាងណាតែពួកយើងក៏អាចជាមិត្តក្នុងការធ្វើការងារមនុស្សធម៌ជាពិសេសយើងអាចធ្វើការងារនឹងអង្កការIKARE ដែលតែងតែជួយក្មេងៗនិងការខ្វះខាតផ្សេងៗដល់ប្រជាជនខ្មែរទូទៅហើយនិងជាមិត្តសិល្បៈដដែល។បងនៅតែជាអាយដលរបស់ប្អូនដដែល។ព្រោះថាសម្លេងបងសែនពិរោះ”។

ទោះជាយ៉ាងណាក្តី ផ្អែកលើសារទាំងនេះ បានឲ្យដឹងថា បើទោះជានៅពេលនេះ ប៊ុត សីហា ធ្លាក់កូដ មិនល្បីដូចមុនក៏ដោយ ប៉ុន្តែសម្រាប់កញ្ញា នាង ប្រាក់គន្ធាវិញ លោកនៅតែជាមិនរួមសិល្បៈជាមួយនាង ហើយជាពិសេសនោះ សីហានៅតែជាអាយដលរបស់នាងដដែល៕

នាង ប្រាក់គន្ធា
គន្ធា និង សីហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាង ប្រាក់គន្ធា