បងប្រុសស្លា.ប់១ឆ្នាំហើយ នាង ប្រាក់គន្ធា នៅនឹកនាស្នាមញញឹម (មានវីដេអូ)

//s9.kh1.co/7f/7f912d7980b881517fa2860e097c587bf105b814.jpeg
តារា & កម្សាន្ដ

 ១៤-ធ្នូ-២០២២ ៩ព្រឹក · មួយឆ្នាំមុន

ធ្លាប់តែឃើញស្នាមញញឹមបងប្រុសស្អាតស្ទើររាល់ថ្ងៃ ក្រោយបងប្រុសស្លា.ប់បាន១ឆ្នាំ នាង ប្រាក់គន្ធា បានត្រឹមនឹកប៉ុណ្ណោះ។

ភ្នំពេញ៖ ពិតណាស់ អតីតបេក្ខភាព Cambodia Idol លោក នាង ប្រាក់សុគន្ធ បានទទួលមរណភាព កាលពីឆ្នាំទៅ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍។ បន្ទាប់ពីទទួលដំណឹងដ៏សោកសៅតារាប្រុសវ័យក្មេងរូបនេះ ទទួលមរណភាព មានមហាជនជាច្រើនស្លុតចិត្តនឹកស្មានមិនដល់គ្រប់គ្នា ជាពិសេសប្អូនស្រីលោកផ្ទាល់ ដែលគេស្គាល់ថាជាកញ្ញា នាង ប្រាក់គន្ធា តែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីតារាចម្រៀង ពោរពេញដោយសមត្ថភាពលោក នាង ប្រាក់សុគន្ធ ស្លាប់រយៈពេល១ឆ្នាំកន្លងមកនេះ គេឃើញកញ្ញា នាង ប្រាក់គន្ធា ឧស្សាហ៍បង្ហោះរូបនិងសារនឹកនាដល់បងប្រុសដ៏សែនល្អរបស់ខ្លួនជានិច្ច។ អំឡុងពេលតារាប្រុសរូបនេះនៅរស់លោកពិតជា មើលថែនឹងយកចិត្តទុកដាក់លើប្អូនស្រី ហើយមានអនុស្សាវរីយ៍ជាមួយគ្នាច្រើន។ 

ជាក់ស្ដែង ខណៈជិតដល់គម្រប់ខួបស្លាប់មួយឆ្នាំលោក នាង ប្រាក់សុគន្ធ ថ្មីៗនេះកញ្ញា នាង ប្រាក់គន្ធា បានបង្ហោះវីដេអូជាមួយបងប្រុស ហើយនាងពិតជានឹកនាដល់ស្នាមញញឹមដ៏ សង្ហារបស់បងប្រុសខ្លួនគ្រប់ពេល។ ក្នុងនោះដែរ នាងបានសរសេរសារថា៖ 

សល់តែរូបភាពនឹងស្នាមញញឹមដ៏ស្រស់ស្អាតទេបងប្រុសប្អូនអើយ មួយឆ្នាំហើយដែលបងចាកចេញ ពួកយើងមិនដែលភ្លេចបងសូម្បីមួយវិនាទី #នាង_ប្រាក់សុគន្ធ #Missing_You 

សម្ដី នាង ប្រាក់គន្ធា

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា នាង ប្រាក់គន្ធា
កញ្ញា នាង ប្រាក់គន្ធា
កញ្ញា នាង ប្រាក់គន្ធា
កញ្ញា នាង ប្រាក់គន្ធា
កញ្ញា នាង ប្រាក់គន្ធា
កញ្ញា នាង ប្រាក់គន្ធា
លោក នាង ប្រាក់សុគន្ធ និងកញ្ញា នាង ប្រាក់គន្ធា
លោក នាង ប្រាក់សុគន្ធ និងកញ្ញា នាង ប្រាក់គន្ធា
កញ្ញា នាង ប្រាក់គន្ធា និងលោក នាង ប្រាក់សុគន្ធ
កញ្ញា នាង ប្រាក់គន្ធា និងលោក នាង ប្រាក់សុគន្ធ
កញ្ញា នាង ប្រាក់គន្ធា និងលោក នាង ប្រាក់សុគន្ធ
កញ្ញា នាង ប្រាក់គន្ធា និងលោក នាង ប្រាក់សុគន្ធ
កញ្ញា នាង ប្រាក់គន្ធា និងលោក នាង ប្រាក់សុគន្ធ
កញ្ញា នាង ប្រាក់គន្ធា និងលោក នាង ប្រាក់សុគន្ធ

លីងវីដេអូ៖ https://fb.watch/hoXv0U1yRM/

នាង ប្រាក់គន្ធានាង ប្រាក់សុគន្ធ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T