ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា អាការជំងឺក្រលៀន និងបេះដូង របស់អ្នកម្តាយតារាចម្រៀងស្រី ស៊ឹម ថៃណា កាន់តែមានសភាពធ្ងន់ធ្ងរឡើងៗ បើទោះបីជានាង ខំប្រឹងព្យាយាមមើលថែម្តាយ និងព្យាយាមស្វះស្វែងរកថវិការមកទំនុកបម្រុង ថ្នាំ និងថ្លៃពេទ្យដល់អ្នកមានគុណក្តី ប៉ុន្តែមិនថាយ៉ាងណា គ្រូពេទ្យនៅតែលើកទឹកចិត្ត ឲ្យនាងត្រៀមចិត្ត ទុកជាមុនដដែរ។

ស៊ឹម ថៃណា និងម្តាយ

យ៉ាងណាមិញ រហូតមកដល់រសៀលថ្ងៃទី២៦ ខែឧសភានេះ ដំណឹងសោកស្តាយក៏បានកើតឡើង ដោយអ្នកម្តាយរបស់កញ្ញា ស៊ឹម ថៃណា បានលាចាកលោកបាត់ទៅហើយ ដែលធ្វើឲ្យតារាស្រីរូបនេះ ក៏ដូចជាក្រុមគ្រួសាររបស់នាង មានទុក្ខក្រៀមក្រំជាទម្ងន់។ ហើយមកទល់ពេលនេះ នាងនិងក្រុមគ្រួសារក៏កំពុងរៀបចំធ្វើពិធីបុណ្យសព លាអ្នកម្តាយជាទីស្រលាញ់ ជាលើកក្រោយផងដែរ។

មិនថាយ៉ាងណា ក្រោយពីឮដំណឹងនេះ ក៏មានមិត្តៗរួមសិល្បៈ ក៏ដូចជាប្រិយមិត្តអ្នកគាំទ្រ លើបណ្តាញសង្គមជាច្រើន សរសេរជាសារចូលរួមសោកស្តាយចំពោះអ្នកម្តាយរបស់កញ្ញា ស៊ឹម ថៃណា ផងដែរ៕

ស៊ឹម ថៃណា និងម្តាយ
ស៊ឹម ថៃណា និងម្តាយ
ស៊ឹម ថៃណា និងម្តាយ
ស៊ឹម ថៃណា និងគ្រួសារ
ស៊ឹម ថៃណានិងគ្រួសារកំពុងជួបទុក្ខជាទម្ងន់
ស៊ឹម ថៃណានិងមិត្តភក្តិមកមើលថែម្តាយនៅពេទ្យ
ស៊ឹម ថៃណានិងមិត្តភក្តិមកមើលថែម្តាយនៅពេទ្យ
ស៊ឹម ថៃណានិងមិត្តភក្តិមកមើលថែម្តាយនៅពេទ្យ
ម្តាយ ស៊ឹម ថៃណា
ម្តាយ ស៊ឹម ថៃណា បានទទួលមរណភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឹុម​ ថៃណា