ភ្នំពេញ៖ មកទល់នឹងពេលនេះដែលកូនស្រីរបស់តារាចម្រៀងដ៏ល្បីឈ្មោះលោកកែវ វាសនា មានអាយុ១ខែទៅហើយ ថ្ងៃនេះដែលលោកជាមួយនឹងគ្រួសារបានធ្វើពិធីចេញខែកូនស្រីដ៏គួរឲ្យស្រលាញ់របស់ខ្លួន កាលពីព្រឹកមិញនេះ។

ជាមួយគ្នានេះដែរ ភរិយារបស់លោកក៏បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅក្នុងថ្ងៃមួយនេះផងដែរ ដោយក្នុងនោះឃើញថាភរិយារបស់តារារូបនេះ បានតែងខ្លួនយ៉ាងស្រស់ស្អាតមែនទែន ជាមួយនឹងស្វាមីរបស់ខ្លួន។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នៅក្នុងថ្ងៃពិសេសរបស់កូនស្រីរបស់អ្នកទាំងពីរទទួលបានប្រាក់ចំណងដៃយ៉ាងច្រើន ដោយសុទ្ធតែជាប្រាក់ដុល្លារទាំងអស់តែម្តង។

ស្របពេលជាមួយនឹងថ្ងៃនេះដែរ ក៏មានអ្នកគាំទ្រ និងលេងបណ្តាញសង្គមជាច្រើនបានចូលរួមអបអរ ក៏ដូចជាជូនពរដល់គ្រួសាររបស់លោកឲ្យមានសុភមង្គលផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោមនេះ៖ 

កែវ វាសនា និងភរិយា
កែវ វាសនា និងភរិយា
កែវ វាសនា និងភរិយាក្នុងថ្ងៃចេញខែកូនស្រី
កែវ វាសនា និងភរិយាក្នុងថ្ងៃចេញខែកូនស្រី
កែវ វាសនា និងភរិយាក្នុងថ្ងៃចេញខែកូនស្រី
កែវ វាសនា និងភរិយាក្នុងថ្ងៃចេញខែកូនស្រី
កូនស្រីទី២ កែវ វាសនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា