ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ តារាសម្តែងស្រីហាក់ដូចជា ឧស្សាហ៍ចេញដើរលេងក្រៅប្រទេស ក្រោយពីសម្រាកការងារក្នុងសិល្បៈ អស់មួយរយៈធំ។ ជាពិសេស ប្រហែលជាប្រិយមិត្ត បានជ្រាបរួចមកហើយថា រូបនាង បានទៅលេងនៅ អាយឡែន កាលពីប៉ុន្មានថ្ងៃមុន។

ក្នុងនោះ នាងក៏បានបង្ហាញសម្រស់ យ៉ាងស្រស់ស្អាត និងស៊ិចស៊ី ចែកជូនឲ្យអ្នកគាំទ្រ បានឃើញ តាមរយៈការបង្ហោះ នៅក្នុងបណ្តាញសង្គម ទាំងហ្វេសប៊ុក និងអ៊ីនស្តារក្រាម។

អ្វីដែលគេចាប់អារម្មណ៍ជាងនោះទៅទៀត គឺវ៉ែនតា ដែលនាងបានលើកយកមកពាក់លើនេះ ហាក់ដូចជាមានម៉ូតប្លែកជាងសព្វដង ដែលតាមការពិតទៅ ជាម៉ូតវ៉ែនតា របស់ប្រ៊េនLV និងជាម៉ូតដែលគេពេញនិយមពាក់ទៀតផង។ ចំណែកឯ តម្លៃវិញ ក៏ថ្លៃមិនធម្មតាដែរ ដែលមានតម្លៃទៅដល់ ៦៦៥ ដុល្លារ។

ជាក់ស្តែង ក៏មានមនុស្សជាច្រើនមានការភ្ញាក់ផ្អើល ដែលតូតា ហ៊ានចំណាយលុយច្រើនថ្នាក់នេះ គ្រាន់តែវ៉ែនតាមួយសោះ ដែលគិតឲ្យដល់ទៅ ជិត១ពាន់ដុល្លារទៅហើយ៕

ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
វ៉ែនតា របស់ម៉ាក សែនសូនីតា
វ៉ែនតា របស់ម៉ាក សែនសូនីតា
វ៉ែនតាម៉ាក LV

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា