ភ្នំពេញ៖ បន្ទាប់ពីបានធ្លាក់ខ្លួនឈឺក្រលៀនជាទម្ងន់ ពេលនេះស្ថានភាពជំងឺរបស់ម្តាយតារាចម្រៀងកញ្ញា ស៊ឹម ថៃណា ក៏កាន់តែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។

ហើយនៅក្នុងនោះដែរ មិត្តសម្លាញ់របស់កញ្ញា ស៊ឹម ថៃណា គឺ ញឹម ច័ន្ទថន ក៏បានចំណាយពេលវេលា និងកម្លាំងកាយចិត្ត ទៅជួយគេងកំដររាល់យប់ដោយមិនខ្លាចភាពនឿយហត់។ 

ជាក់ស្តែង កាលពីយប់មិញនេះ នៅលើហ្វេសប៊ុកតារាចម្រៀង និងតារាសម្តែង ញឹម ច័ន្ទថន ក៏បានផុសរូបភាពក្នុងទឹកមុខក្រៀមក្រំមួយសន្លឹក ព្រមទាំងប្រាប់ឱ្យដឹងយ៉ាងដូច្នេះថា៖

«ម៉ោងនេះពេលនេះនៅពេទ្យ ពេទ្យនិយាយថាមានតែត្រៀមចិត្ត យល់អារម្មណ៍នេះហើយអូន អាណិតថៃណាណាស់ បងមិនអាចជួយអី្វអូនបាន មានតែផ្ដល់កំលាំងចិត្ត...» 

ឃើញសារបែបនេះហើយ ធ្វើឱ្យអ្នកគាំទ្រមានក្តីព្រួយបារម្ភ និងសម្តែងក្តីអាណិតអាសូរចំពោះកញ្ញា ស៊ឹម ថៃណា យ៉ាងខ្លាំង ហើយក៏បាននាំគ្នាជូនពរសូមឱ្យម្តាយរបស់កញ្ញាឆាប់បានជាសះស្បើយពីជំងឺដ៏ធ្ងន់ធ្ងរនេះ ក្នុងពេលឆាប់ៗខាងមុខផងដែរ ៕

ទស្សនារូបភាពខាងក្រោម៖ 

ស្ថានភាពម្តាយ ស៊ឹម ថៃណា
ស្ថានភាពម្តាយ ស៊ឹម ថៃណា
ស្ថានភាពម្តាយ ស៊ឹម ថៃណា
រូបភាព ញឺម ចាន់ថន បានផុសលើហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឹុម​ ថៃណា