(ភ្នំពេញ)៖ មួយរយៈមកនេះ មានរូបភាពស្លាកយីហោភោជនីយដ្ឋានចិន ដែលសរសេរអក្សរខ្មែរខុសអក្ខរាវិរុទ្ធជាច្រើន ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ធ្វើការចែករំលែកតៗគ្នា ខណៈឃើញដូច្នេះ តារាចម្រៀងប្រុសលោក សាន ផានិត បានបញ្ចេញនូវមតិមួយចំនួន ប្រៀបការនឹងការខឹងសម្បារ ដោយលោកបានអះអាងថា ការសរសេរអក្សរខ្មែរ ខុសអក្ខរាវិរុទ្ធ ដូច្នេះ គឺហាក់បីដូចជាមានបំណង មើលងាយអក្ខរាវិរុទ្ធខ្មែរ អ៊ីចឹង។

ក្នុងនោះ លោក សាន ផានិត បានសរសេរថាលើបណ្តាញសង្គមរបស់ខ្លួនថា «អត់ដាក់អក្សរខ្មែរវាមធ្យម ងំត្រង់ថាបើដាក់មានបំណងសរសេរខុសបំផ្លាញ បន្ថោកអក្ខរាវិរុទ្ធខ្មែរហ្មង វាមិនដែលកន្លែងសេវាកម្មធ្វើស្លាកយីហោខ្មែរព្រិន ចេញឃើញហើយមិនប្រាប់ចិននោះទេ»។

យ៉ាណាមិញ ជាមួយនឹងការសរសេរអក្សរខុសអក្ខរាវិរុទ្ធរបស់ខ្មែរ ដូចខាងលើនេះ មានប្រជាពលរដ្ឋជាច្រើន សម្តែងនូវការមិនពេញចិត្ត ខណៈរឿងនេះ នៅមិនទាន់ដឹងនៅឡើយទេ ថាវាជាចេតនារបស់អាជីវករជនជាតិចិន ឬក៏ជាអចេតនា ប៉ុន្តែយ៉ាងណាក្តីគេនៅតែចាំមើលថា តើមានការចុះអន្តារាគមន៍ ពីសម្ថតកិច្ចនៅទីតាំងទាំងនោះដែរឬយ៉ាងណា៕

សាន​ ផានិត
សាន​ ផានិត
សារសាន​ ផានិត

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត