ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ កាលពីម្សិលមិញនេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន នៅពេលដែលឃើញលោកច្រៀងលើឆាកតន្រ្តីពីរផ្សេងគ្នា ក្នុងយប់តែមួយ ដែលមានចម្ងាយឆ្ងាយពីគ្នារាប់រយគីឡូដី។

យ៉ាងណាមិញ កាលពីយប់មិញនេះ អ្នកគាំទ្រនៅឯខេត្តកំពតពិតជាសប្បាយរីករាយ ស្វាគមន៍ឆាកតន្ត្រីដែលមានវត្តមាន តារាចម្រៀងសម្បុរស្រអែមរូបនេះ ប៉ុន្តែបន្ទាប់ពីចប់ Break ភ្លាម លោក ឆន សុវណ្ណរាជ បានប្រញាប់ឡើងឡានជិះតម្រង់មកឆាកតន្ត្រីទី២ ដែលគេប្រារព្ធធ្វើឡើងនៅឯភ្នំពេញ នៅទីក្រុងកោះពេជ្រ។

ម៉្យាងវិញទៀត បន្ទាប់ពីឃើញបែបនេះ អ្នកគាំទ្រជាច្រើនពិតជាព្រួយបារម្ភ ពីសុវត្ថិភាពរបស់លោកខ្លាំងមែនទែន ហើយថែមទាំងមក Comment ជូនពរលោកឲ្យមានសុខសុវត្ថិភាពតាមផ្លូវផងដែរ ព្រោះថាចម្ងាយពីខេត្តកំពត មកទីក្រុងភ្នំពេញ ពិតជាមិនតិចគីឡូដីនោះទេ។

ទោះជាយ៉ាងណាក្តី នេះគឺជាលើកទីមួយហើយដែលមហាជន ឃើញមានតារាចម្រៀងច្រៀងរត់ពីរឆាក ដែលមានចម្ងាយឆ្ងាយពីគ្នាបែបនេះ។​ ប៉ុន្តែសម្រាប់ម្សិលមិញនេះ លោក ឆន សុវណ្ណរាជ នៅតែអាចមកដល់ឆាកតន្រ្តីទាន់ពេលវេលា និងមានសុវត្ថិភាពផងដែរ៕

ឆន សុវណ្ណរាជ
ឆាកតន្ត្រីនៅកោះពេជ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ