អាយឡែន៖ ជាការពិតណាស់ នាពេលបច្ចុប្បន្ននេះសន្ទុះនៃការគាំទ្ររបស់តារាសម្តែងស្រី ម៉ាក​ សែនសូនីតា កាន់តែមានប្រជាប្រិយភាពខ្លាំងឡើង ហើយជារឿយៗ គេតែងឃើញនាង លេចមុខតាមបណ្តាខ្សែភាពយន្តធំៗ ជាច្រើន។

ចំពោះការងារក្រៅសិល្បៈវិញ តារារូបនេះក៏ជាថៅកែហាង «ផែសមុទ្រ» ដល់ទៅ៤សាខា ដែលមានការគាំទ្រពីអតិថិជនខ្លាំង ធ្វើឲ្យប្រភពចំណូលនាង កក់កបមិនស្ទើរនោះទេ។

ប៉ុន្តែទោះជាមានភាពមមាញឹកការងារខ្លាំងយ៉ាងណាា ក៏កញ្ញាឆ្លៀតរកពេលសម្រាលដើរលំហែអារម្មណ៍ដែរ ដោយមុននេះបន្តិចនាងស្រាប់តែបង្ហោះរូបភាពស្ដែងពីដំណើរកម្សាន្តបែបឯកជន លើទឹកដីក្រៅប្រទេស ពោលគឺប្រទេសអាយឡែន ។ 

គួរបញ្ចាក់ថា ប្រទេសអាយឡែន ជាប្រទេសមួយនៅទ្វីបអឺរ៉ុប ដែលជាកោះមួយនៅភាគខាងលិចអឺរ៉ុប ហើយនៅខាងជើងមហាសមុទ្រអាត្លង់ទិច ដែលជាប្រទេសនៅជិតតំបន់ប៉ូលខាងជើងជាងគេ ជាទូទៅកម្រមានតារាខ្មែរណា ទៅកម្សាន្តនៅទីនោះណាស់៕

ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា
ម៉ាក សែនសូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា