ភ្នំពេញ៖ តារាចម្រៀង ក៏ដូចជាពិធីការីនី ដែលសម្បូរវោហាមិនចេះរីងស្ងួត កញ្ញា សុភ័ក្រ កុសុម៉ា ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែទទួលបានភាពជោគជ័យ និងប្រជាប្រិយភាពខ្លាំង នៅក្នុងអាជីពសិល្បៈ ជាមួយនឹងភាពមមាញឹកស្ទើរតែដកឃ្លាពុំរួចផងដែរ។

ដោយឡែក កាលពីថ្មីៗនេះ កញ្ញា សុភ័ក្រ កុសុម៉ា បានធ្វើឲ្យមហាជន និងអ្នកគាំទ្ររបស់ខ្លួនភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញតារាស្រស់សោភារូបនេះ បង្ហាញខ្លួននៅលើឆាកតន្រ្តី បកស្រាយបទចម្រៀងជាភាសាអង់គ្លេសមានចំណងជើងថា «Flashlight»។

យ៉ាងណាមិញ នេះគឺជាលើកទីមួយហើយ ដែលមហាជនឃើញកញ្ញា កុសុម៉ា ឡើងឆាកបកស្រាយបទជាភាសាអង់គ្លេសបែបនេះ ព្រោះរាល់ដងតារាសម្បុរស្រអែមរូបនេះ ធ្លាប់តែច្រៀងបទខ្មែរតែប៉ុណ្ណោះ។

ម៉្យាងវិញទៀត សម្រាប់ការច្រៀងជាភាសាអង់គ្លេសមួយបទនេះ ពិតជាធ្វើឲ្យមហាជនអត់ទ្រាំមិនសរសើរ នូវសមត្ថភាពរបស់នាងមិនបាននោះទេ ព្រោះនាងពិតជាធ្វើបានល្អ មិនចាញ់បទជាភាសាជាតិប៉ុន្មាននោះទេ៕

កុំឲ្យខាតពេលយូរ ទស្សនាវីដេអូខាងក្រោម៖ 

សុភ័ក្រ កុសុម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា