ភ្នំពេញ ៖ខណៈពេលដែល កញ្ញា នៅ សូនីតា កញ្ញា រ៉ូលីន អ្នកនាង កាតុ និង លោក ករុណា ពេជ្រ កំពុងថតកម្មវិធី ឆ្ងាញ់ទេ ? របស់ទូរទស្សន៍ថោន ដែលជាកម្មវិធីមួយចុះទៅពញ្ញាក់អារម្មណ៍ប្រជាជនតាមជនបទនោះ ស្រាប់តែពួកគេបានជួបរឿងមួយស្ទើរមិនគួរឲ្យជឿ ។

ជាក់ស្ដែង ខណៈពេលដែលក្រុមការងារកំពុងតែដំណើរការថត ក៏ស្រាប់តែម្ចាស់ផ្ទះ មិនដឹងជាស្រវឹងឬខឹងរឿងអ្វីទេ ដោយស្រែកមួយទំហឹងថា ៖ «ពួកហែងឆាប់ចេញពីផ្ទះអញភ្លាម » ។ សម្លេងស្រែកមួយនេះ បានធ្វើឲ្យ កញ្ញា នៅ សូនីតា ស្លេកមុខ ហើយអ្នកនាង កាតុ វិញស្លន់ខ្លាំង ប៊ិះចង់រត់ ខណៈដែលករុណា ពេជ្រ ឆ្លើយយ៉ាងស្រទន់ទៅរកម្ចាស់ផ្ទះ ។

យ៉ាងណាមិញ វាមិនបានបង្កជារឿងអ្វីធំដុំអីនោះទេ ក្រោយម្ចាស់ផ្ទះជាប្តី បានស្រែកហើយក៏ដើរចេញទៅក្រៅបាត់ ដោយក្រុមការងារថោនបន្តការថតរបស់ពួកគេ រហូតដល់ចប់ដោយមិនមានបញ្ហាអ្វីនោះទេ៕

ចង់ដឹងថា ទឹកមុខ កញ្ញា នៅ សូនីតា កញ្ញា រ៉ូលីន អ្នកនាង កាតុ និង លោក ករុណា ពេជ្រ បែបណាខណៈដែលជួបហេតុការណ៍បែបនេះ សូមទៅទស្សនាវីដេអូទាំងអស់គ្នា ៖ 

នៅ សូនីតា រ៉ូលីន កាតុ និង ករុណា ពេជ្រ
នៅ សូនីតា រ៉ូលីន កាតុ និង ករុណា ពេជ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ករុណា ពេជ្រ