ភ្នំពេញ៖  ដូចប្រិយមិត្តបានជ្រាបរួចមកហើយថា ពិធីភ្ជាប់ពាក្យរបស់ម្ចាស់ពាន  Cambodia Idol រដូវកាលទី១ លោក នី រតនា បានធ្វើឲ្យផ្អើលអស់អ្នកសិល្បៈ ពិសេសអ្នកលេងបណ្ដាញសង្គម ព្រោះតែមិននឹកស្មានថា ស្ងាត់ៗលោកមានគូដណ្ដឹង យ៉ាងស្រស់ស្អាតបែបនេះសោះ។

ដើម្បីអបអរថ្ងៃពិសេស ម្ចាស់បទ «នារីក្នុងសុបិនបងគឺជាអូន» រូបនេះ ក៏បានបង្ហោះរូបភាពជាលក្ខណៈគ្រួសារ ជាមួយខាងគូដណ្ដឹងលើគណនីហ្វេសប៊ុករបស់ខ្លូន ដែលមានការចូលរួមពីមេបា បងប្អូនទាំងសាងខាង ។

ប៉ុន្តែ បើងាកមកចាប់អារម្មណ៍លើប្អូនប្រុសរបស់ កម្លោះសង្ហា រូបនេះ វិញ តាមពិត ពួកគេម្នាក់ៗក៏ស្រស់សង្ហាមិនធម្មតាដែរ  ជាពិសេស មិនថាស្នាមញញឹម កម្ពស់ សម្បុរ ពិតជាមានភាពលេចធ្លោ គួរជាទីចាប់អារម្មណ៍ខ្លាំងតែម្ដង។

គ្រាន់តែឃើញរូបភាពទាំងអស់នេះភ្លាម  ទើបធ្វើឲ្យគ្រប់គ្នាដឹងកាន់តែច្បាស់ថា បងប្អូនប្រុសៗរបស់លោក នី រតនា ពិតជាមានរូបរាង សង្ហា មិនចាញ់បងគេប៉ុន្មាននោះទេ ៕

នី រតនា
ប្អូនប្រុស នី រតនា
ប្អូនប្រុស នី រតនា
ប្អូនប្រុស នី រតនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា