ភ្នំពេញ៖ ថ្ងៃនេះ ជាវេលាល្អសម្រាប់គ្រួសារ តារាកំប្លែងស្រី ស្រីលាភ ដែលបានជ្រើសយកថ្ងៃពិសេសនេះ មកធ្វើការភ្ជាប់ពាក្យ ក្មួយស្រីសំណព្វចិត្ត ដែលមានការរៀបចំតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ។

តួយ៉ាង អ្វីដែលធ្វើឲ្យប្រិយមិត្ត មិននឹកស្មានដល់នោះ តារាស្រីរូបនេះ ក៏បានតុបតែងខ្លួន ជាមួយសម្លៀកបំពាក់ ហួលផាមួងខ្មែរ យ៉ាងស្រស់ស្អាត ថ្លៃថ្នូរ និងសាកសម ជានារីខ្មែរពិតៗ ហើយកាន់តែមើល កាន់តែដូចជាជំទាវ មួយរូបដូច្នេះដែរ។

គ្រាន់តែឃើញរូបទាំងនេះភ្លាម ក៏មានអ្នកគាំទ្រ មិនតិចទេ នាំគ្នាលាន់មាត់ពីសម្រស់តារាកំប្លែងរូបនេះ ជាពិសេស នៅពេលដែលតុបតែងខ្លួនបែបនេះ នាងពិតជាស្រស់ស្អាត មិនធម្មតាឡើយ៕

ស្រីលាភ
ស្រីលាភ
ស្រីលាភ
ស្រីលាភ
ស្រីលាភ
ស្រីលាភ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស្រីលាភ (កំប្លែង)