ភ្នំពេញ ៖ ដូចដែលមហាជនជាច្រើន បានធ្លាប់ស្គាល់រួចមកហើយថា អតីតតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាស លោក សាពូន មីដាដា ដែលធ្លាប់មានឈ្មោះល្បីល្បាញនាពេលកន្លងមក លោកបានផ្អាកពីវិថីសិល្បៈចម្រៀងរបស់លោកអស់ជាច្រើនឆ្នាំមកហើយ។

យ៉ាងណាមិញ កាលពីថ្ងៃទី ២៤ ខែមេសា កន្លងទៅនេះ លោកបានបង្ហោះសារមួយដែលធ្វើឲ្យមហាជន មានការងឿងឆ្ងល់ជាខ្លាំង ដោយអ្នកគាំទ្រគិតថា លោក សាពូន មីដាដា ហាក់នៅនឹកស្រណោះ សម្លេងដែលលោកធ្លាប់ច្រៀង និងអនុស្សាវរីយ៍ជាច្រើនដែលធ្លាប់ឆ្លងកាត់ នៅក្នុងវិស័យសិល្បៈចម្រៀងមួយនេះ ។

ជាក់ស្ដែង តាមរយៈសារដែលម្ចាស់បទ ‹‹និយមន័យស្នេហ៍›› រូបនេះ បានលើកឡើងឲ្យដឹងថា «១៤ឆ្នាំមុន ១៤ឆ្នាំក្រោយ ពេលវេលាចេះតែរសាត់ទៅបាត់ឈឹង គ្មាននឹកស្រណោះយើងប៉ិនសសៃសក់ឡើយ មានតែដួងចិត្តយើងទេ ដែលតែងតែផ្ទុកនូវកម្រងអនុស្សាវរីយ៍ឡើងគរជាកំនរកំពស់ភ្នំ ហើយនឹកឃើញម្តងៗធ្វើឲ្យមានសេចក្តីសុខផង ឈឺចាប់ផង លាយឡំគ្នាដូចសម្លចាប់ឆាយ ខែចូលឆ្នាំចិនអ៉ីចឹង .... ››៕ 

សាពូន មីដាដា
សាពូន មីដាដា
សាពូន មីដាដា និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាពូន មីដាដា