គួរឲ្យសរសើរ សាពូន មីដាដា នៅជ្រោមជ្រែងបុណ្យស.ពម្តាយក្មេកដល់ថ្ងៃចុងក្រោយ

//s9.kh1.co/d7/d7d6a853782077b3d8d7ffd8b491049781f4bd06.jpg
តារា & កម្សាន្ដ

 ០១-វិច្ឆិកា-២០២២ ១ល្ងាច · មួយឆ្នាំមុន

គួរឲ្យសរសើរ តារាចម្រៀងសាពូន មីដាដា នៅជ្រោមជ្រែងបុណ្យស.ពម្តាយក្មេកដល់ថ្ងៃចុងក្រោយ និងចាំលើកទឹកចិត្តអតីតភរិយា

រាជធានីភ្នំពេញ ៖ បងប្អូនមហាជនប្រាកដជាជ្រាបហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្តែង សឿ សុធារ៉ា​ ជួបទុ.ក្ខធំបាត់បង់ម្តាយជាទីស្រឡាញ់ ធ្វើឲ្យរូបនាងមានវិ.បត្តិផ្លូវចិត្តធ្ងន់ធ្ងរ និយាយស្តីរ.វើ.រ.វាយអារម្មណ៍លែងនឹងនរ ឃើញរូបភាពដូច្នេះហើយធ្វើឲ្យគេឯងរំ.ជួលចិត្ត ជាងនេះទៅទៀត ក្រោយដឹងពីស្ថានភាពជីវិតសព្វថ្ងៃរបស់រូបនាងហាក់ធ្លាក់ចុះមិនគួរឲ្យជឿទាល់តែសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង គ្រាន់តែទទួលដំណឹងបែបនេះ គេឃើញសិល្បករ សិល្បការិនីខ្មែរ នាំគ្នាប្រមូលរៃអង្គាសជួយតារាស្រីរូបនេះភ្លាមៗតែម្តង ដោយទទួលបានការឧបត្ថម្ភដើម្បី ដោះស្រាយជីវភាព និងធ្វើបុណ្យឲ្យអ្នកម្តាយ។

ជាមួយគ្នានេះ តារាចម្រៀង សាពូន មីដាដា ជាអតីតស្វាមី ក៏លេចវត្តមានក្នុងពិធីបុណ្យស.ពម្តាយក្មេក ជួយជ្រោមជ្រែងរហូតដល់ថ្ងៃចុងក្រោយ ធ្វើឲ្យមហាជនកោតសរសើរទឹកចិត្តរបស់រូបលោកជាខ្លាំង នៅចាំជួយលើកទឹកចិត្តអតីតភរិយា និងមើលខុសត្រូវកូនៗពេលគ្រួសារកំពុងរវល់ ដោយរូបលោកបញ្ជាក់ច្បាស់ៗថា ៖

សូមម្នាលប្អូនស្រីរឹងមាំឡើង ហើយខំហូបឲ្យបានច្រើន សំរាន្តឲ្យបានគ្រប់គ្រាន់ ថែរក្សាសុខភាពផ្លូវកាយផ្លូវចិត្តឲ្យបានល្អប្រសើរឡើងវិញ អ្នកម្តាយគាត់បានទៅបដិសណ្ឋិនៅឋានបរមសុខហើយ។ 

សាពូន មីដាដា

តួយ៉ាង តារាស្រី សឿ សុធារ៉ា ត្រូវគេសម្គាល់ឃើញខុសប្លែកពីមុនឆ្ងាយ ដោយសារតែជំ.ងឺស្ត្រេស ក្រោយរាងធូរស្បើយខ្លះៗទៅហើយ បែរជាមកជួបរឿងបាត់បង់ម្តាយជាទីស្រឡាញ់របស់ខ្លួន ហេតុនេះហ្វេនៗសង្ឃឹមថា រូបនាងនឹងឆាប់បានធូរស្បើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាចម្រៀង សាពូន មីដាដា និងកូនៗ
តារាចម្រៀង សាពូន មីដាដា និងកូនៗ
តារាសម្តែង សឿ សុធារ៉ា
តារាសម្តែង សឿ សុធារ៉ា
តារាចម្រៀង សាពូន មីដាដា និងកូនៗ
តារាចម្រៀង សាពូន មីដាដា និងកូនៗ
តារាចម្រៀង សាពូន មីដាដា និងតារាសម្តែង សឿ សុធារ៉ា ព្រមទាំង ព្រះចៅអធិការវត្ត
តារាចម្រៀង សាពូន មីដាដា និងតារាសម្តែង សឿ សុធារ៉ា ព្រមទាំង ព្រះចៅអធិការវត្ត
សំណេរ តារាប្រុស សាពូន មីដាដា
សំណេរ តារាប្រុស សាពូន មីដាដា
សឿ សុធារ៉ាសាពូន មីដាដា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T