ឃើញកូនស្រីមានដុងសិល្បៈ សាពូន មីដាដា បែរជាមិនចង់ឲ្យដើរតាមគន្លង

//s9.kh1.co/0c/0c12ddc24f905c337dbd2fa99efcd8f24ade7b4a.jpg
តារា & កម្សាន្ដ

 ២៨-វិច្ឆិកា-២០២២ ៤ល្ងាច · មួយឆ្នាំមុន

ទោះបីទទួលទៅនឹងការសរសើរវិជ្ជមានជាច្រើន ពីសំណាក់មហាជន តែយ៉ាងណា លោក សាពូន មីដាដា បានជាប្រត្តិកម្មទៅនឹងវីដេអូទេពកោសល្យរបស់កូនទៅវិញ។

ភ្នំពេញ៖ វីដេអូបែកធ្លាយទៅនឹង កូនស្រីអតីតតារាចម្រៀង សម្លេងពីរោះ ពូកែលេងហ្គីតា​លោក សាពូន មីដាដា បានបកស្រាយ ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ទៅលើបណ្តាញសង្គម​ទៅនឹងទេពកោសល្យ សិល្បៈ ដែលកូនស្រីរបស់លោកមាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីបានវីដេអូមួយនេះ​បានចែកចាយ នៅលើហ្វេសប៊ុកនោះ ទទួលទៅនឹងការសរសើរវិជ្ជមានជាច្រើន ពីសំណាក់មហាជន តែយ៉ាងណា លោក សាពូន មីដាដា បានជាប្រត្តិកម្មទៅនឹងវីដេអូមួយនេះ ថែមទាំងបាន បង្ហោះសារយ៉ាងវែងអន្លាយ ទៅនឹង សមត្ថភាពសម្លេងរបស់កូនរបស់លោក ដោយបានលើកឡើងថា៖

កូនស្រីមាសឪពុកច្រៀងចម្រៀងផ្ញើមកពុក ឲ្យពុកសណ្តាប់សំរានលក់ស្រួល កូនស្រីដ៏កម្សត់របស់ពុក ឆាកជីវិតគឺកម្សត់យ៉ាងនេះហើយ គ្រប់រសជាតិជីវិតនឹងជម្រុញឲ្យកូនកាន់តែរឹងមាំ តែរឿងមួយដែលពុកសុំបើអាច គឺមិនចង់ឲ្យកូនដើរលើផ្លូវសិល្បះដូចឪពុកទេ ៩​ ឆ្នាំហើយដែលពុកចាកចេញពីវិថីសិល្បះដោយគ្មានស្តាយស្រណោះបន្តិចឡើយ ចូរកូនរស់ក្នុងជីវភាពដ៏សាមញ្ញមួយ ដោយយក ព្រះពុទ្ធ ព្រះធម៍ ព្រះសង្ឃ ជាទីពឹងទីរលឹក រលាស់ខ្លួនចេញពីលោកីយ៍នេះ ទៅរកនិពាន្វជាត្រើយសុខចុះកូន។

សាពូន មីដាដា

សូមទស្សនារូបភាពខាងក្រោម៖

សាពូន មីដាដា
សាពូន មីដាដា
កូនស្រីរបស់លោកស
កូនស្រីរបស់លោកស
សារដែលបានបង្ហោះ
សារដែលបានបង្ហោះ
សាពូន មីដាដា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T