សព្វថ្ងៃនេះ ស្ទើរតែគ្រប់គ្រួសារត្រូវការម៉ាស៊ីនត្រជាក់ ដើម្បីរក្សាសុខុមាលភាពនៅក្នុងក្រុមគ្រួសារ ជាពិសេស នៅពេលអាកាសធាតុក្តៅខ្លាំង (ក្នុងខែចែត្រ) រហូតដល់ពេលខ្លះពិបាកទ្រាំ និងអាចធ្លាក់ខ្លួនឈឺ។ អ្នកប្រហែលជាចង់ដឹងថា តើម៉ាស៊ីនត្រជាក់ប្រភេទណា ដែលអាចសន្សំសំចៃថាមពល មិនសូវប៉ះពាល់ដល់បរិស្ថាន ដំណើរការផ្តល់ភាពត្រជាក់បានលឿននិងល្អ ព្រមទាំងអាចកំចាត់មេរោគបានថែមទៀត?

សូមកុំព្រួយ! ជាមួយបច្ចេកវិទ្យាកាន់តែទំនើប របស់ម៉ាស៊ីនត្រជាក់សាមសុង S-Inverter ​​​plusស៊េរីថ្មីដែលបានបំពាក់មកជាមួយនូវបច្ចេកវិទ្យាទំនើបៗដូចជា Digital Inverter 8-Pole, Virus Doctor​ និង R32 ជាមួយគ្នាតែម្តង ។ តើបច្ចេកវិទ្យានីមួយៗមានមុខងារអ្វីខ្លះ? ហើយផ្តល់អត្ថប្រយោជន៍ខ្លាំងអស្ចារ្យយ៉ាងណា?

Digital Inverter 8-Pole អាចសន្សំសំចៃអគ្គីសនីរហូតដល់ទៅ 68% បើប្រៀបធៀបជាមួយម៉ូដែលធម្មតា។ Digital Inverter រក្សាកម្រិតសីតុណ្ហភាពដែលបានកំណត់ឲ្យបានថេរដោយមិនផ្អាកដំណើរការបិទបើកៗនោះឡើយ ដូច្នេះ វាពិតជាស្ងាត់មិនមានសម្លេងរំខាន និងមានអាយុកាលប្រើប្រាស់យូរអង្វែង។

Virus Doctor គឺជាតម្រងចម្រោះធូលីដី មេរោគចម្លង ដែលមានក្នុងខ្យល់ និងបាក់តេរីបង្កអាឡែរហ្ស៊ីបានយ៉ាងមានប្រសិទ្ធភាព រហូតដល់ 99% នេះបើយោងទៅលើឧបករណ៍ SPI (Samsung Plasma Icon) ដែលត្រូវបានធ្វើតេស្តដោយជោគជ័យ នៅមជ្ឈមណ្ឌល Kitasato Environmental Science Center នៃប្រទេសជប៉ុន និងសាកលវិទ្យាល័យ Chungnam National University នៃប្រទេសកូរ៉េ។

ប្រព័ន្ធហ្គាស R32 ជាប្រព័ន្ធដ៏ពិសេសក្នុងការកាត់បន្ថយការបំពុលបរិស្ថាន មិនបំផ្លាញដល់ស្រទាប់អូហ្សូន និងកាត់បន្ថយការឡើងកម្តៅនៃផែនដី។ នៅរាល់ពេលអ្នកបើកម៉ាស៊ីនត្រជាក់ឲ្យដំណើរការ គឺមិនប៉ះពាល់ដល់បរិស្ថាន និងផែនដី។

មិនត្រឹមតែប៉ុណ្ណោះរាល់ការជាវម៉ាស៊ីនត្រជាក់សាមសុង S-Inverter ​​​plusលោកអ្នកនឹងទទួលបានការថែមជូននូវទុយោស្ពាន់ប្រវែង​4 ម៉ែត្រភ្លាមៗផងដែរ។ដើម្បីជ្រាបឲ្យកាន់តែច្បាស់ ពីម៉ាស៊ីនត្រជាក់សាមសុង S-Inverter ​​​plus សូមអញ្ចើញមកទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើបសាមសុងនិងដេប៉ូចែកចាយដែលនៅជិតលោកអ្នកបំផុត។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់លេខ 1800 203 232 ។

ម៉ាស៊ីនត្រជាក់សាមសុង​S-inveter plus

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]