ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ លោក កែវ វាសនា ចាត់តាំងពីលោករៀបការ សាងគ្រួសារជាមួយនឹងភរិយាជាទីស្រលាញ់មក គេសង្កេតឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃ គ្រួសាររបស់លោក កាន់តែមានសុភមង្គល គួរឲ្យច្រណែនផងដែរ។

ជាការពិតណាស់ ហើយកាលពីប៉ុន្មាននាទីមុននេះ តារាចម្រៀង កែវ វាសនា ក៏បានប្រកាសដំណឹងរីករាយ ស្វាគមន៍សមាជិកថ្មី កូនស្រីទី២យ៉ាងគួរឲ្យស្រលាញ់ ដែលទើបនឹងចាប់កំណើតផងដែរ។

នេះបើតាមការបង្ហោះរបស់ តារាចម្រៀងប្រុសរូបនេះ បានឲ្យឃើញថា កូនស្រីទី២របស់លោក មានមុខមាត់ គួរឲ្យស្រលាញ់ខ្លាំងមែនទែន។ 

យ៉ាងណាមិញ មកទល់ពេលនេះ លោក កែវ វាសនា ក្លាយជាឪពុកកូន២ហើយ ដោយកូនទី១ ជាកូនប្រុសមាន ឈ្មោះថា ស្នា ឈីហ្វូ រីឯកូនស្រីទី២នេះ មានឈ្មោះថា ស្នា ឈីអ៊ីង ដោយអ្នកទាំងពីរ មុខស្រដៀងគ្នាខ្លាំងណាស់ ទាំងមិនមែនជាកូនភ្លោះ៕   

សូមអបអរផង!!

កែវ វាសនា និងភរិយា
កូនស្រីទី២ របស់កែវ វាសនា
កូនស្រីទី២ របស់កែវ វាសនា
កែវ វាសនា និងកូនប្រុសច្បង
កែវ វាសនា ភរិយា និងកូនប្រុសច្បង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ វាសនា