ភ្នំពេញ៖ តារាសម្តែងដ៏មានប្រជាប្រិយភាព ក៏ដូចជាអ្នកម្តាយវ័យក្មេង អ្នកនាង សុខ សោម៉ាវត្តី បើទោះជានាងបានរៀបការរូចក៏ពិតមែន ប៉ុន្តែទីផ្សារសិល្បៈរបស់នាងនៅតែមានជាច្រើន ស្ទើរតែគ្មានថ្ងៃទំនេរនោះទេ ជាមួយនឹងការងារថតរឿង និងធ្វើជាពិធីការិនីជាដើម។

ដោយឡែក មួយរយៈចុងក្រោយនេះ នៅលើហ្វេសប៊ុកផេករបស់អ្នកនាង សុខ សោម៉ាវត្តី អ្នកគាំទ្រសង្កេតឃើញថានាងតែងតែបង្ហោះរូប ជាមួយសារដ៏មានអត្ថន័យជាញឹកញាប់ផងដែរ។ ហើយសារទាំងនោះសុទ្ធសឹងតែត្រូវចិត្ត មហាជនដែលនិយមតាមដានរាល់សកម្មភាពរបស់នាង លើបណ្តាញសង្គម។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ អ្នកម្តាយវ័យក្មេងរូបនេះ បានបង្ហោះរូបជាមួយសារដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតហើយ ប៉ុន្តែសារម្តងនេះ អាចនឹងធ្វើឲ្យអ្នកគាំទ្របុរសៗ មួយចំនួនក្អួតឈាមក៏ថាបាន ចំពោះសារដែលនាងបានសរសេរថា៖ “កុំស្រលាញ់រកតែស្រីស្អាតពេកអី ព្រោះថ្ងៃមុខ យើងមិនមែនរស់នៅជាមួយសម្រស់ទេ គឺរស់នៅជាមួយចរិត ហើយនឹងមាយាទ”។

ទោះជាយ៉ាងណាក្តីសារមួយឃ្លានេះ ពិតជាមានន័យជ្រៅមែនទែន សម្រាប់ដាស់​តឿនបុរសៗមួយចំនួន ដែលស្រលាញ់ស្រីរកតែស្អាត ដោយមិនមើលអត្តចរិតនោះ។ ម្យ៉ាងវិញទៀត សារដ៏ខ្លីនេះ ពិតជាទទួលការគាំទ្រច្រើនមែនទែន ដោយមានអ្នកLike និងShare យ៉ាងច្រើនថែមទៀតផង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សារដែលសុខ សោម៉ាវត្តីបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី