ភ្នំពេញ៖ បន្ទាប់ពីត្រូវបានមហាជន រិះគន់ កាលពីប៉ុន្មានខែមុន រឿងច្រៀងភាសាថៃ និងភាសាអង់គ្លេសមក នៅពេលនេះកុមារី កាឆែត ដែលជាកូនស្រីរបស់នាងអ៊ីត បានវិលមកឆាកតន្រ្តីម្តងទៀត ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលខ្លាំងមែនទែន។

យ៉ាងណាមិញ នៅពេលដែលនាងឡើងឆាកតន្រ្តីម្តងនេះ កាឆែត រឹតតែធ្វើឲ្យមហាជនជាច្រើន ចាប់អារម្មណ៍នាងបន្ថែមទៀត នៅពេលដែលឃើញនាង និងក្រុមរាំបានបង្ហាញក្បាច់រាំយ៉ាងខ្លាំង ជាមួយនឹងបទRemix រាំស្ទើរតែដាច់ចង្កេះចោលទៅហើយ។

ទោះជាយ៉ាងណាក្តី សម្រាប់លើកនេះ កាឆែត មិនត្រូវបានមហាជនរិះគន់រឿងចម្រៀងរបស់នាងទៀតទេ ប៉ុន្តែនាងបែរជាទទួលបានពាក្យសរសើរយ៉ាងច្រើន អំពីសមត្ថភាពបង្ហាញក្បាច់រាំយ៉ាងល្អ បើទោះជាពួកគេមានវ័យនៅក្មេងៗនៅឡើយក៏ដោយ៕

កុំឲ្យខាតពេលយូរ ទស្សនាវីដេអូខាងក្រោម៖ 

កាឆែត និងក្រុមរាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីត