ភ្នំពេញ៖ បន្ទាប់ពីទទួលដំណឹងថាម្តាយជាទីស្រលាញ់ របស់តារាចម្រៀងដ៏ល្បីឈ្មោះ លោក ទិត្យ វិច្ឆិកា បានទទូលមរណភាព ធ្វើឲ្យអ្នកគាំទ្រក៏ដូចជាអ្នកលេងតាមបណ្តាញសង្គមសោកស្តាយគ្រប់គ្នា។

ស្របពេលជាមួយគ្នានេះដែរ នៅក្នុងបណ្តាញសង្គមរបស់តារារូបនេះ ប៉ុន្មាននាទីមុនលោក បានបង្ហោះសារមួយរៀបរាប់ពីខ្សែជីវិតដ៏កម្សត់ ដោយពីមុន លោក ធ្លាប់សម្រាកតាមសំយាបផ្ទះចាស់មួយ ដែលមានម្តាយជាទីស្រលាញ់មើលថែយ៉ាងល្អ តែពេលនេះម្តាយរបស់លោកក៏បានចាកចោលលោក ធ្វើឲ្យតារារូបនេះកើតទុក្ខ នឹកអនុស្សាវរីយ៍ជាមួយម្តាយជាច្រើន មុនពេលដែលខ្លួនបានក្លាយជាតារាល្បី។

នៅក្នុងនោះលោកបាននិយាយយ៉ាងដូច្នោះថា៖ «ពីពេលនេះទៅទុក្ខឲ្យពេលវេលា ព្រហ្មលិខិតនឹងវាសនាជាអ្នកកំណត់ទៅចុះ ។កាលពីប៉ុន្មានឆ្នាំមុន ពេលដែលខ្ញុំចេញពីច្រៀង គឺខ្ញុំដេកនៅតាមសំយាបផ្ទះចាស់មួយដែលមានច្រើនគ្រួសារកំពុងរស់នៅ ម៉ោងប្រហែលជា៦ព្រឹក អ្នកម្តាយរបស់ខ្ញុំបានអង្អែលក្បាលខ្ញុំពីក្រោយដោយគាត់មិនបានដឹងថាខ្ញុំភ្ញាក់ពីដេកនោះទេ ហើយគាត់ក៏បាននិយាយថា ហេតុអ្វីបានជាកូនកំសត់យ៉ាងនេះ . បន្ទាប់មកគាត់ក៏បានដើរចេញទៅវិញ ពេលនោះទឹកភ្នែករបស់ខ្ញុំក៏ហូរចេញមកទាំងព្រឹកព្រលឹម ។ពេលនេះខ្ញុំយល់ហើយ ថាហេតុអ្វីបានជាច្រើនឆ្នាំមកនេះខ្ញុំនៅតែជាមនុស្សចោលម្សៀតដដែលៗ ពីព្រោះមកពីខ្ញុំជាមនុស្ស គ្មានគំនឹត គ្មានកំណើត ហើយមានមនោសញ្ចេតនាច្រើនពេក ។ពេលនេះខ្ញុំបាត់បង់អ្នកម្តាយហើយ .ខ្ញុំគួរតែចាប់ផ្តើមធ្វើអ្វីមួយ ហើយបំផ្លាញភាពស្មោះត្រង់នឹងមនោសញ្ចេតនាចោលអោយអស់»៕ 

ម្តាយទិត្យ វិច្ឆិកា ទទួលមរណភាព
ម្តាយទិត្យ វិច្ឆិកា ទទួលមរណភាព
ម្តាយទិត្យ វិច្ឆិកា ទទួលមរណភាព
ម្តាយទិត្យ វិច្ឆិកា ទទួលមរណភាព
ទិត្យ វិច្ឆិកា និងម្តាយ
ទិត្យ វិច្ឆិកា និងម្តាយ
ទិត្យ វិច្ឆិកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទិត្យ វិច្ឆិកា