ភ្នំពេញ៖ ចាប់តាំងពី អតីតតារាសម្តែង អ្នកនាង គង់ ចាន់ស្រីមុំ មានផ្ទៃពោះ គេសង្កេតឃើញថា ស្វាមីរបស់នាង លោក គឹម សីហា ហាក់ដូចជា យកចិត្តទុកដាក់ និងស្រលាញ់​​នាង រឹតតែខ្លាំងតែម្តង។

ជាពិសេស គ្រប់សកម្មភាព ដែលស្រីមុំ បានបង្ហាញ នៅក្នុងបណ្តាញសង្គម បានឲ្យឃើញថា ស្វាមីនាង បានថ្នាក់ថ្នម មិនឲ្យទាស់ ដូចជាព្រះនាងទៅហើយ ដែលសឹងតែមិនជឿទេថា លោក គឹម សីហា ស្រលាញ់ប្រពន្ធ និងកូនខ្លាំងដល់ថ្នាក់នេះ។

ជាក់ស្តែង កាលពីថ្មីៗនេះ អ្នកគាំទ្រ ពិតជាច្រណែននឹង ស្រីមុំ លើសមុនទៅទៀត ដែលឃើញ លោក សីហា បានច្របាច់បាតជើងឲ្យនាង ខណៈរូបលោក ជិតនឹងលង់លក់ទៅហើយ តែនៅតែ ច្របាច់បាតជើងឲ្យប្រពន្ធទៀត។

ទង្វើបែបនេះ អ្នកណាក៏ដោយ ឲ្យតែឃើញ ក៏លួចសរសើរ ពីវាសនា គង់ ចាន់ស្រីមុំដែរ ដែលបានស្វាមី មើលថែ យកចិត្តទុកដាក់ខ្លាំង បែបនេះ៕

គង់ ចាន់ស្រីមុំ និង ស្វាមី
គង់ ចាន់ស្រីមុំ និង ស្វាមី
គង់ ចាន់ស្រីមុំ និង ស្វាមី
គង់ ចាន់ស្រីមុំ
ស្វាមីនាង ច្របាច់បាតជើងនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ