ភំ្នពេញ ៖ តាំងពីចែកផ្លូវពី អតីតភរិយាមក តារាសម្តែង លោក យែម សំអូន នៅតែរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយកូនស្រីសំណព្វចិត្ត របស់លោក។ 

ជាក់ស្ដែង ជារៀងរាល់ឆ្នាំ លោកតែងតែ ជិះយន្តហោះទៅប្រទេសអូស្រ្តាលី ដើម្បីធ្វើខួបកំណើតឲ្យកូនស្រីរបស់លោក ប៉ុន្តែដោយសារតែឆ្នាំនេះ លោករវល់ការងារដែលខកខាន មិនបានទៅ ដូច្នេះលោកសម្រេចចិត្ត ធ្វើខូបកំណើតឲ្យកូនស្រី របស់លោកពីចម្ងាយ។

ទន្ទឹមនឹងនោះ លោកបានសរសេរសារ នៅលើវីដេអូ ដែលបានបង្ហោះនោះថា ៖ « 11-04-2018 Happy BD my sweet love Princess ទោះបីយើងនៅឆ្ងាយគ្នា និងសម្ពាធការងារច្រើនយ៉ាងណាក៍ ប៉ាមិនដែលថាភ្លេច គិតនិងនឹកកូនឡើយ។ រីករាយថ្ងៃកំណើត កូនស្រីមាស ឪពុក ថ្ងៃនេះជាថ្ងៃពិសេសរបស់ កូនស្រីតែមួយសំណប់ចិត្តខ្ញុំ យ៉ែម វិរូនីខា _សំអូន វិថាណា គម្រប់ខួប១៧ឆ្នាំ ហើយមានអារម្មណ៍ខ្លួនឯងរៀងចាស់បន្តិចទៀតដែរ តែអ្វី ដែលរឹតតែអសច្ចាជាងនេះមោទនភាពរបស់ខ្ញុំក្នុងនាម ជាឪពុកមួយរូប ពិតជារំភើបស្ទើរតែរកពាក្យអ្វីយករៀបរាប់ពុំបានឡើយ ឆ្លងកាត់ពេលវេលាយ៉ាងយូរ កូនគឺមនុស្ស ដែលអាចនិយាយបានថា មហាអស្ចារ្យ កូនផ្ដល់អោយឪពុកច្រើនលើសលប់ដែលប៉ាមិនអាចកាត់ថ្លៃបាន ប៉ា ចង់ប្រាប់កូនថា កូនស្រីគឺជាដុំពេជ្រ ជាកែវភ្នែកទាំងគូ និងជាជីវិតរបស់ប៉ា»។

ទាំងនេះ អាចបញ្ជាក់បានថា រូបលោក ពិតជាស្រលាញ់ និងមិនដែលភ្លេចថ្ងៃសំខាន់ របស់កូនស្រីនោះឡើយ បើទោះបី មមាញឹកក្នុងការងារប៉ុណ្ណាក៏ដោយ៕

យែម សំអូន
យែម សំអូន
យែម សំអូន និងកូនស្រី
យែម សំអូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ែម សំអូន