ភ្នំពេញ៖ បើទោះបីជាបច្ចុប្បន្ន តារាសម្តែងស្រី ហង្ស ម៉ារីនី មានភាពស្ងប់ស្ងាត់បាត់ពីសិល្បៈ ក៏ពិតមែន ប៉ុន្តែនាងនៅតែមានសេចក្តីសុខជាមួយនឹងជីវិតឯកជន ក្តោបក្តាប់មុខជំនួញផ្ទាល់ខ្លួន ថែមទាំងឆ្លៀតពេលធ្វើកិច្ចការមនុស្សធម៌ជារឿយៗ ដែលជាកិច្ចការងារដែលនាងពេញចិត្តផងដែរ។

មិនតែប៉ុណ្ណោះ កាលពីថ្មីៗនេះ តារាស្រី ហង្ស ម៉ារីនី ក៏បានបញ្ចេញនូវរូបថត Pre-Wedding របស់ខ្លួន ជាមួយនឹងគូដណ្តឹងសំណព្វ ដែលលោកមិនមែនជាតារាសិល្បៈឡើយ ប៉ុន្តែអ្នកទាំងពីរស្រលាញ់គ្នាខ្លាំង និងតែងតែបញ្ចេញរូបថតផ្អែមល្ហែមបង្ហាញអ្នកគាំទ្រ ជាប្រចាំផងដែរ។

លើសពីនេះទៅទៀតនោះ តាមរយៈការបង្ហោះសារបស់តារាស្រី ហង្ស ម៉ារីនី កាលពីព្រឹកមិញនេះ ក៏កាន់តែធ្វើឲ្យអ្នកគាំទ្រច្រណែនថែមទៀត ជាពិសេសនោះ គឺមិត្តនារីៗតែម្តង ដែលកញ្ញា ម៉ារីនី មានគូដណ្តឹងតែចេះយល់ចិត្តនារីៗ ទិញគ្រឿងសម្អាងមក Surprise នាងតាំងពីព្រឹកព្រលឹមតែម្តង៕

ដោយក្នុងសារនោះ នាងបានសរសេរថា៖

សាររបស់នាង
ហង្ស ម៉ារីនី
ហង្ស ម៉ារីនី និងគូដណ្តឹង
ហង្ស ម៉ារីនី និងគូដណ្តឹង
ហង្ស ម៉ារីនី និងគូដណ្តឹង
ហង្ស ម៉ារីនី និងគូដណ្តឹង
ហង្ស ម៉ារីនី និងគូដណ្តឹង
ហង្ស ម៉ារីនី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហង្ស ម៉ារីនី