ភ្នំពេញ៖ កាលពីល្ងាចម្សិលមិញនេះ តារាចម្រៀងទាំងបីដួងអ្នកនាងពេជ្រ សោភា លោកSTEP និងប្អូនប្រុសពេជ្រ ថៃ បានធ្វើឲ្យអង្រួនឆាក ក៏ដូចជាបេះដូងអ្នកគាំទ្ររបស់ពួកគេរាប់ពាន់នាក់ នៅសាលារៀនន័រតុន។

ជាការពិតណាស់ ប្រជាប្រិយភាពរបស់តារាចម្រៀងវ័យក្មេងពេជ្រ ថៃ មកទល់នឹងពេលបច្ចុប្បន្ននេះខ្លាំង មិនចាញ់តារាចម្រៀងយូរឆ្នាំអ្នកនាងពេជ្រ សោភា ប៉ុន្មាននោះទេ។

ជាក់ស្តែង កាលពីថ្មីៗនេះមានការប្រគុំតន្ត្រីសង្ក្រាន្តនៅឯសាកលវិទ្យាល័យ ន័រតុន ដើម្បីអបអរក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដោយនៅក្នុងនោះមានវត្តមានតារាទាំង៣ដួងនេះ បានធ្វើឲ្យកក្រើកឆាកតែម្តង ជាមួយនឹងចម្រៀងថ្មីៗរបស់ពួកគេ។

លើសពីនេះទៅទៀត អ្នកគាំទ្រជាច្រើន មិនក្រោមពាន់នាក់នាំគ្នាប្រជ្រៀតគ្នាសុំប៉ះដៃ ពេជ្រ ថៃ ខណៈ ពេជ្រ សោភា និង STEP នៅលើឆាកដូចគ្នា។

ទាំងនេះ អាចបញ្ជាក់បានថា ប្រជាប្រិយភាព ពេជ្រ ថៃ ពិតជាមិនធម្មតា​ បើទោះបី រូបគេ ទើបតែប្រឡូកក្នុងសិល្បៈក៏ដោយ៕

សូមទស្សនាវីដេអូខាងក្រោម៖ 

អ្នកគាំទ្រ
អ្នកគាំទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

STEP