ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងប្រារព្ធព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏ធំអស្ចារ្យចំនួន២ទីតាំងព្រមគ្នាគឺនៅក្នុងខេត្តសៀមរាប និង ខេត្តព្រះសីហនុ ដោយមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗជាច្រើនប្រចាំប្រទេស។

ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យនេះ នឹងធ្វើឡើងចំនួន៣ថ្ងៃជាប់ៗគ្នា គឺថ្ងៃទី ១៤ ១៥ និង ១៦ ខែមេសានេះ។ ចំពោះអ្នកនៅកំពង់សោម អាចមកទស្សនាការប្រគុំតន្ត្រី និរតីសង្ក្រាន្ត បាននៅឆ្នេរអីឈើទាល ខណៈពេលដែលអ្នកសៀមរាប អាចមកទស្សនាការប្រគុំតន្ត្រី មហាសង្ក្រាន្ត នៅដីឡូត៍ចុងកៅស៊ូ។

ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យរបស់GANZBERG
ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យរបស់GANZBERG
ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យរបស់GANZBERG

ព្រឹត្តិការណ៍ប្រគុំតន្ត្រីដ៏អស្ចារ្យរបស់ក្រុមហ៊ុនស្រាបៀរ GANZBERG មានតារាចម្រៀងល្បីៗជាច្រើនចូលរួមដូចជា លោក ព្រាប សុវត្ថិ លោក ខេមរៈ សិរីមន្ត លោក ឆន សុវណ្ណរាជ លោក ឆាយ វិរៈយុទ្ធ លោក ខាន់ ជេម លោក ណុប ប៉ាយ៉ារិទ្ធ លោក G-Devith លោក Step នាយចើម កញ្ញា មាស សុខសោភា កញ្ញា សុខ ពិសី អ្នកនាង សុគន្ធ នីសា កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា រ៉េត ស៊ូហ្សាណា កញ្ញា ទេព បូព្រឹក្ស និងតារាចម្រៀងល្បីជាច្រើនរូបទៀត ដែលនឹងមកចូលរួមច្រៀងកំដរអារម្មណ៍ទស្សនិកជន អោយសប្បាយរីករាយរយៈពេល៣ថ្ងៃ នៅក្នុងថ្ងៃចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]