កំពង់ឆ្នាំងៈ ក្មេងស្រីជាសិស្ស ថ្នាក់ទី៥ នៃសាលាបងមសិក្សា គំរូក្រុងកំពង់ឆ្នាំងម្នាក់ ត្រូវបាន ជីដូនរបស់ខ្លួន ដឹកបញ្ជូនភ្លាមៗ មកកាន់មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំងដើម្បីឲ្យ ក្រុមគ្រូពេទ្យធ្វើការជួយសង្រ្គោះ បន្ទាប់ពី កុមារីរងគ្រោះ រូបនេះឡើងបេះផ្លែស្វាយចន្ទី ស្រវ៉ាតោងមែកងាប់បាក់ធ្លាក់ មកដីបាក់ដៃទាំងសងខាង របួសធ្ងន់ ដែលហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១២ នៅក្នុងដីភូមិរបស់ ខ្លួនភូមិម៉ុងបារាំង សង្កាត់បេ្អរ ក្រុងកំពង់ឆ្នាំង។

ជីដូនកុមារីរងគ្រោះឈ្មោះ អ៊ុន ស៊ីឆាត អាយុ៦៦ឆ្នាំ រស់នៅភូមិកើតហេតុបានរៀបរាប់ប្រាប់មជ្ឃមណ្ឌល ព័ត៌មានដើមអម្ពិលឲ្យដឹងថា ក្មេងស្រីរងគ្រោះជាចៅរបស់គាត់ ឈ្មោះ អ៊ុន ស្រីស្រស់ អាយុ១១ឆ្នាំជាសិស្ស រៀនថ្នាក់ទី៥នៃសាលាបឋមសិក្សាក្រុងកំពង់ឆ្នាំង បានធ្លាក់ពីលើដើមស្វាយចន្ទីកម្ពស់៤ម៉ែត្របណ្តាល ឲ្យរងគ្រោះបាក់ដៃទាំងសងខាង ។ លោកយាយរូបនេះបានបញ្ជាក់អៈអាងថា ដោយសារតែលោកយាយ ជាស្រី្តមេម៉ាយរស់នៅក្នុងជីវភាពក្រីក្របានព្រឹកខ្វះល្ងាច  ហើយទទួលបន្ទុកចិញ្ចឹមចៅចំនួន បីនាក់ដែល ឪពុកម្តាយរបស់គេបានលែងលះគ្នា ហើយក៏បានចាកចេញចោលកូនតូចៗទុកឲ្យលោកយាយជាអ្នកចិញ្ចឹម រហូតដល់សព្វថ្ងៃនេះ។

លោកយាយបានឲ្យដឹងទៀតថា កុមារីរងគ្រោះមានបងប្អូនបង្កើត ៣នាក់ ទី១ ជាកុមារីរងគ្រោះ ទី២ ជាប្អូនរបស់គេឈ្មោះ អ៊ុន រត្ថា និងទី៣ ឈ្មោះអ៊ុន កញ្ញា មានអាយុ៧ឆ្នាំជាកូនភ្លោះ ។ នៅថ្ងៃកើត ហេតុកុមារីរងគ្រោះបានឡើងបេះផ្លែស្វាយចន្ទី ដើម្បីលក់ ទិញអង្ករហូប ប៉ុន្តែចៃដន្យស្រវ៉ាតោង ចំមែកងាប់ក៏បាក់ធ្លាក់មកដីបណ្តាលឲ្យចៅ របស់គាត់បាក់ដៃទាំងសងខាងតែម្ដងទៅ។  

កុមារីរងគ្រោះពេលបញ្ជូនមកដល់មន្ទីរពេទ្យខេត្ត ហើយត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថា ជនរងគ្រោះបាក់ដៃទាំងពីរធ្ងន់ធ្ងរពេកហើយក៏បញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យ គន្ធបុប្ផា រាជធានីភ្នំពេញ៕

ដោយៈ ចាន់ធី

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]