ភ្នំពេញ៖ នៅក្នុងឆ្នាំ២០១៨ នេះ បទចម្រៀងជាច្រើន បានចេញជាបន្តបន្ទាប់ និងមានក្បាច់រាំប្លែកៗពីគ្នា ក៏ប៉ុន្តែក្នុងនោះ ក៏មានបទចាស់ៗខ្លះទៀត នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំង រាំលេងកម្សាន្ត ពីអ្នកគាំទ្រដដែល។

ជាក់ស្ដែង គេឃើញថាបទរបស់តារាចម្រៀង នៅក្នុងផលិតកម្មហង្សមាស លោក ងួន ចាន់ដេវីត បទ «រាំញីកែងជើង» កាលពីឆ្នាំមុននេះ ទទួលបានការគាំទ្រខ្លាំង ទៅដល់ទីណាក៏ឮបទមួយនេះ ជាមួយនឹងក្បាច់រាំប្លែកភ្នែកដែរ។

ដោយឡែក ពិធីចូលឆ្នាំខ្មែរក៏ខិតចូលមកដល់ សាលារៀនមួយចំនួនក៏បានធ្វើពិធីបុណ្យសង្ក្រាន សម្រាប់សិស្សរបស់ខ្លួន ដើម្បីចូលរួមលេងល្បែងប្រពៃណីជាតិផ្សេងៗ និងថែមទាំងមានការរាំលេងកម្សាន្តជាដើម។

ជាមួយគ្នានេះបទ «រាំញីកែងជើង» នៅតែទទួលបានប្រជាប្រិយភាពខ្លាំង ដោយគេបានលើកយកបទមួយនេះ មករាំមិនចាញ់ឆ្នាំមុននោះទេ ស្របពេលដែលបទចម្រៀងជាច្រើន បានចេញព្រោងព្រាតនៅក្នុងឆ្នាំ២០១៨ នេះ៕

ទស្សនាវីដេអូខាងក្រោម៖  

លោកងួន ចាន់ដេវីត
លោកងួន ចាន់ដេវីត
លោកងួន ចាន់ដេវីត
បទ«ញីកែងជើង»កាលពីឆ្នាំមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត