ភ្នំពេញ៖ តារាកំប្លែងភ្នែកតូចនាយកុយ បានសាងប្រជាប្រិយភាពច្រើនមិនធម្មតា និងមានភាពមមាញឹកខ្លាំង ជាមួយនឹងប្រជាប្រិយភាពមិនចេះរីងស្ងួត ទោះបីជាលោកកាន់តែមានវ័យកាន់តែចាស់ក្តី។

ជាក់ស្តែង នៅក្នុងបណ្តាញសង្គមរបស់តារារូបនេះ បានបង្ហោះរូបប៉ុន្មានសន្លឹក ធ្វើឲ្យអ្នកគាំទ្រជាច្រើនផ្ទុះសំណើច ជាមួយនឹងការតែងខ្លួនដ៏ប្លែកភ្នែក។

នៅក្នុងនោះដែរ លោកបានស្លៀកពាក់ជាមនុស្សស្រី ជាមួយនឹងការផាត់មុខ បបូរមាត់ពណ៌ក្រហម បូករួមនឹងបូរដាក់សក់ពណ៌ក្រហមមួយឈុតទៀត បញ្ចេញកាយវិការថតរូបយ៉ាងទាក់ទាញ និងភ្ជាប់ជាមួយសារមួយថា«ចង់បានប្តីដល់ហើយខ្ញំ ហិហិ»។

តាមរយៈរូបភាពទាំងនេះឃើញថា តារាកំប្លែងរូបនេះមិនត្រឹមតែធ្វើឲ្យទស្សនិកជនផ្ទុះសំណើចពេលសម្តែងនៅលើឆាកនោះទេ គឺសូម្បីតែនៅក្នុងបណ្តាញសង្គមក៏ធ្វើឲ្យអ្នកគាំទ្រអស់សំណើចបានដែរ៕

ទស្សនារូបភាពខាងក្រោម៖ 

នាយកុយ
នាយកុយ
នាយកុយ ពេលតែងខ្លួនជាស្រី
នាយកុយ ពេលតែងខ្លួនជាស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយកុយ