(ភ្នំពេញ)៖ តារាសម្ដែងស្រីរូបស្រស់ ម៉ាក សែនសូនីតា មិនត្រឹមតែជោគជ័យលើវិស័យសិល្បៈ នោះឡើយ សូម្បីតែមុខរបរជំនួញ ក៏ត្រូវបានគេចាត់ទុកថា មានភាពកាក់កប ដំណើរការទៅមុខយ៉ាងរលូន ខណៈកាលពីយប់មិញ នាងបានបើកសម្ពោធហាង «ផែសមុទ្រ» ថ្មីមួយទៀត ដែលជាសាខាទី៣ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្បែរស្តុបអូរឫស្សី ក្រោយទទួលបានការគាំទ្រ២ សាខារួចមក ដោយចំណាយទឹកប្រាក់ក្បែរ ២០ ម៉ឺនដុល្លារឯណោះ ដើម្បីរៀបចំឲ្យរួចរាល់។

ស្រីស្រស់សំដីស្រទន់ កញ្ញា ម៉ាក សែនសូនីតា បានប្រាប់គេហទំព័រ KhmerTalking ឲ្យដឹងថា ការពង្រីកហាង «ផែសមុទ្រ» សាខាទី ៣ មួយនេះ បានបោះទុនប្រមាណជិត២០ម៉ឺនដុល្លារ ព្រោះជាទីតាំងល្អ នៅចំកណ្តាលក្រុងតែម្ដង ជាក់ស្ដែងទាំងសម្ភារៈក្នុងហាង ការរចនា និងចំណាយផ្សេងៗបន្ថែមទៀត គឺមានទំហំធំ នឹងច្រើនជាង២សាខាមុន។

ម៉ាក សែនសូនីតា និយាយថា «ច៎ាបង និយាយទៅ បើសរុបទៅសរុបមក គឺអស់ខ្ទង់ជិត២០ម៉ឺនបង..! ព្រោះយើងឃើញស្រាប់ហើយ ទីតាំងនេះគឺចំកណ្ដាលក្រុង ហើយល្អទៀត។ និយាយរួម ទាំងការររចនាហាងទាំងមូល និងសម្ភារៈផ្សេងៗ គឺអស់ខ្ទង់ប៉ុណ្ណឹង..!»។

តូតា បញ្ជាក់ទៀតថា «ចាសបង.! នៅក្នុងភោជនីយដ្ឋាន «ផែសមុទ្រ» គឺជាភោជនីយដ្ឋានសំបូរបែប ដែលមានបម្រើសេវាកម្មជាច្រើន ជាពិសេសជាហាង ដែលបម្រើសេវាកម្មម្ហូបគ្រឿងសមុទ្រល្អៗ មានរសជាតិឆ្ងាញ់ និងមានតម្លៃសមរម្យ។ មុខម្ហូប មិនមានម្ហូបណា ល្អជាងម្ហូបណាឡើយ ពោលគឺភ្ញៀវសរសើរថា ឆ្ងាញ់ប្រហាក់ប្រហែលគ្នា។ ចំពោះផលវិបាកនៃការពង្រីកសាខា មានតិចតួច ត្រង់ថា ខ្វះធនធានមនុស្ស ហើយត្រូវរិះរកគ្រឿងសមុទ្រ ដែលមានគុណភាព ទើបអាចទាក់ទាញចិត្តអតិថិជនបាន។ យ៉ាងណាមិញ ខ្ញុំនឹងត្រៀមបើកហាង១សាខាទៀត នៅម្តុំផ្សារកាប់គោ ដែលកំពុងរៀបចំកែលម្អ ក្រោយពេលចូលឆ្នាំ»។

យ៉ាងណាមិញ ទោះបីជាមានភាពមមាញឹកនឹងរបររកស៊ី «ផែសមុទ្រ» ប៉ុន្តែស្រីស្អាត តូតា នៅតែមិនបោះបង់ចោលវិស័យសិល្បៈ ដោយនាងនៅតែទទួលថតខ្សែភាពយន្ត និងចម្រៀងដដែល។ នាងរំពឹងថា មហាជន នឹងបន្តការគាំទ្រទៀត ជាមួយសេវាអាហារសមុទ្ររបស់នាង ដែលមាននៅសាខាថ្មីផ្លូវមុនីវង្សនេះ។

នៅក្នុងឱកាសបើកសម្ពោធហាងថ្មី នាយប់ថ្ងៃទី០២ ខែមេសានេះ គេសង្កេតឃើញ មានវត្តមានសិល្បករ-សិល្បការិនី ជាច្រើនចូលរួម ព្រមទាំង អ្នកដឹកនាំរឿង ចាងហ្វាងផលិតកម្ម ក្នុងនោះថែមទាំងមានវត្តមានចូលរួម អ្នកស្រី ពាន់ ភួងបុប្ជា, លោក អ៊ិន សុភិន, អ្នកនាង យុគ ចិន្តា, អ្នកស្រី សម្ជស្ស ម្តាយសារ៉ាយ សក្ខណា, លោក យឹម សុសត្យា, អ្នកនាង ខៀវ សានសាណា, កញ្ញា ថន លក្ខិណា, គង់ វង្សយ៉ាទី, អ៊ឹង និមល,លោក អេឡិច ចិន្ត្រា,លោក រតនៈ ពិសិដ្ឋ និង តារាជាច្រើនរូបទៀត៕

សូនីតា ជះទុន​ខ្ទង់​​ជិត ២០ម៉ឺនដុល្លារ ពង្រីក​ហាង
សូនីតា ជះទុន​ខ្ទង់​​ជិត ២០ម៉ឺនដុល្លារ ពង្រីក​ហាង
សូនីតា ជះទុន​ខ្ទង់​​ជិត ២០ម៉ឺនដុល្លារ ពង្រីក​ហាង

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា