ភ្នំពេញ៖ អតីតតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ក៏ដូចជាតារាសម្តែងដ៏ពេញនិយម កញ្ញា គៀត សុវណ្ណាឡាង បើទោះជាពេលនេះនាង មានភាពស្ងប់ស្ងាត់ក្នុងការងារសិល្បៈខ្លាំង ក៏ប៉ុន្តែប្រជាប្រិយភាពរបស់នាង ហាក់មិនថយចុះនោះទេ។

យ៉ាងណាមិញ ស្របពេលជាមួយគ្នានេះដែរ ដោយផ្អែកលើគណនីហ្វេសប៊ុកកញ្ញា គៀត សុវណ្ណាឡាង បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលមែនទែន នៅពេលដែលឃើញតារាស្រីរូបនេះ បានធ្វើខួបកំណើតយ៉ាងសាមញ្ញមួយ។ ក្នុងនោះដែរ អ្វីដែលពិសេសនោះ ខួបកំណើតរបស់នាងឆ្នាំនេះ ត្រូវបានធ្វើដោយអ្នកគាំទ្ររបស់នាង ជាច្រើននាក់ ដើម្បីSurprise នាងផងដែរ។

យ៉ាងណាក្តី បើទោះជាមួយរយៈចុងក្រោយនេះ កញ្ញា គៀត សុវណ្ណាឡាង ហាក់បាត់មុខពីសិល្បៈក៏ដោយ ប៉ុន្តែហ្វេនៗរបស់នាង នៅតែចាំគាំទ្រនិងស្រលាញ់រូបនាងជានិច្ច ហើយថែមទាំងធ្វើខួបកំណើតឲ្យនាងយ៉ាងរំភើប គួរឲ្យច្រណែនថែមទៀតផង៕

ខួបកំណើត គៀត សុវណ្ណាឡាង
ខួបកំណើត គៀត សុវណ្ណាឡាង
ខួបកំណើត គៀត សុវណ្ណាឡាង
ខួបកំណើត គៀត សុវណ្ណាឡាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គៀត សុវណ្ណាឡាង