(ភ្នំពេញ)៖ អ្នកមេម៉ាយសម្រស់បាន កំពុងសាយក្លិនក្រអូប ដល់បុរសទាំងពួង អ្នកនាង សុខ សោម៉ាវត្តី ទោះក្លាយជាអ្នកម្តាយរបស់កូនស្រី ដ៏គួរឲ្យស្រឡាញ់ក្តី ប៉ុន្តែបើងាកមកប្រជាប្រិយភាព ក៏នៅតែមានភាពលេចធ្លោរដដែល ពោលគឺមិនខុសកាលពីនៅក្រមុំឡើយ ខណៈបច្ចុប្បន្ននេះ អ្នកមេម៉ាយរូបនេះ នៅតែមានទីផ្សារ ត្រូវបានផលិតកម្មនានា ហៅថតរឿងជាហូរហែ ជាពិសេសត្រូវប៉ាន់ខាងសំអាងការតែម្តង។ យ៉ាងណាមិញ បើងាកមកជីវិតឯកជនវិញ បន្ទាប់ពីបែកបាក់ជាមួយស្វាមីហើយនោះ នាងកំពុងត្រូវបានគេសង្ស័យថា កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយ កីឡាករ លី វ៉ាហេត។ អ្វីដែលធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍នោះ គឺ ថ្មីៗនេះ នាងបានទម្លាយសារជាច្រើន លើកបណ្តាញសង្គមហ្វេសប៊ុក ដែលសុទ្ធសឹងតែមានអត្ថន័យ ប្រើប្រាស់ជីវិតឲ្យមានន័យ។

ជាក់ស្តែងក្នុងនោះផងដែរ តួឯកស្រី ក្នុងរឿង «ក្រមុំចាស់ ប៉ះក្មេងស្ទាវ» រូបនេះ បានសរសេរថា «ពេលមានបញ្ហាកុំភ្លេចនឹកឃើញ ប្រយោគទាំងនេះ,១ កុំខ្លាចការចាប់ផ្តើមជាថ្មី កុំខ្វល់ពីខ្សែភ្នែកអ្នកដទៃ ដរាបណាយើងនៅតែដកដង្ហើម ដោយច្រមុះខ្លួនឯង, ២ អ្នកផ្សេងគេអាចមិនផ្តល់ឱកាសឲ្យយើង តែក៏មិនគួរកើតទុក្ខ ដូចដែលយើងមិនលើកលែងឲ្យខ្លួនឯង,៣ កញ្ចក់មិនចេះមើលងាយមនុស្សទេ មានតែមនុស្សខ្វះភាពជឿជាក់ ទើបចេះមើលងាយខ្លួនឯង»។

គួរបញ្ជាក់ថា តារាសម្ដែង ក្រមិចក្រមើម សុខ សោម៉ាវត្តី ត្រូវបានគេដឹងថា នាងត្រូវទស្សនិកជនគាំទ្រច្រើន នៅក្នុងអំឡុងឆ្នាំ២០១៧។ ដោយឡែកនៅក្នុងឆ្នាំ២០១៨នេះ គេមិនទាន់ដឹងនៅឡើយទេថា ប្រជាប្រិយភាពរបស់អ្នកនាង មានសន្ទុះគាំទ្រខ្លាំង ដូចកាលពីឆ្នាំកន្លងទៅ ឬយ៉ាងណានោះទេ ខណៈដែលខ្សែភាពយន្តភាគច្រើន គេសង្កេតឃើញថា នាងបានគ្រងតំណែងជាតួឯក ស្ទើរតែគ្រប់រឿង៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី