ភ្នំពេញ៖ តារាសម្តែងដ៏ល្បីឈ្មោះថតបានគ្រប់ស្ថានភាពទាំងតួកាច និងស្លូតត្រូវយំ កញ្ញាដួង ម៉ានិច កាន់តែទទួលបានប្រជាប្រិយភាពច្រើនឡើង ស្របពេលជាមួយនឹងទេពកោសល្យដ៏ល្អទាំងនេះរបស់នាង ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាត។

បច្ចុប្បន្នតារារូបនេះ កាន់តែមានភាពមមាញឹកខ្លាំង នៅក្នុងវិស័យសិល្បៈរកពេលសឹងតែសម្រាកគ្មាន តែដោយសារតែការប្រឹងធ្វើការរបស់នាង ទើបធ្វើឲ្យនាងកាន់តែ មានជីវិតល្អប្រសើរជាងមុនទៅទៀត។

ជាក់ស្តែង កាលពីថ្មីៗ កញ្ញា ដូង ម៉ានិច​ បានបង្ហោះរូបភាពជាមួយនឹងវីដេអូ ធ្វើឲ្យមិត្តរបស់នាង បានកាន់នំខេកជាច្រើនមកជូននាង។

នៅក្នុងនោះដែរ កញ្ញាដួង ម៉ានិច ពិតជារំភើបចិត្តខ្លាំងមែនទែន ដែលត្រូវបានមិត្តធ្វើបែបនេះដាក់ខ្លូន មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពី Surprise នាងរួច ក៏នាំគ្នាលេងគប់នំខេកយ៉ាងសប្បាយរីករាយ៕

ចង់ជ្រាបកាន់តែច្បាស់ ទស្សនាវីដេអូខាងក្រោមនេះ៖ 

ខួបកំណើតដួង ម៉ានិច
ខួបកំណើតដួង ម៉ានិច
ខួបកំណើតដួង ម៉ានិច
ខួបកំណើតដួង ម៉ានិច
ខួបកំណើតដួង ម៉ានិច
ខួបកំណើតដួង ម៉ានិច
ខួបកំណើតដួង ម៉ានិច
ខួបកំណើតដួង ម៉ានិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច